Covid-19

ចំនួននៃអ្នកស្លាប់ ដោយ ជំងឺកូវីដ១៩នៅអឺរ៉ុប បន្តកើនឡើង ខណៈដែលបារំាង តួលេខអ្នកស្លាប់ កើនឡើង

ប្រ៊ុចស៊ែល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ថា ចំនួននៃអ្នកស្លាប់ នៅតំបន់អឺរ៉ុប នៅតែបន្តកើនឡើង ដោយក្នុងប្រទេសបារំាង បានកើនឡើងជាង១.៤០០នាក់ គិតត្រឹមថ្ងៃអង្គារ ដោយលើស១០.០០០នាក់ ដែលបានកត់សម្គាល់ ។

ជាមួយនឹងតួលេខនៃអ្នកស្លាប់១០.៣២៨នាក់ បារាំង បានក្លាយជាប្រទេសលំដាប់លេខ៣ នៅតំបន់អឺរ៉ុប ដែលត្រូវបានគេរាយការណ៍មកថា មានអ្នកស្លាប់ជាង១០.០០០នាក់ បន្ទាប់ពីអ៊ីតាលី និងអេស្ប៉ាញ ។

យោងតាមទិន្នន័យដោយអង្គការសុខភាពពិភពលោក ហៅកាត់ (WHO)បានឲ្យដឹងថា មានអ្នកស្លាប់ដោយជំងឺកូវីដ១៩លើសពី៧២.៧០០នាក់ ដែលគេរាយការណ៍ឲ្យដឹងនៅទូទំាងពិភពលោក គិតត្រឹមថ្ងៃអង្គារ ជាមួយគ្នានេះដែរ ជាង៥២.៨០០នាក់ ត្រូវបានចុះក្នុងបញ្ជីនៅតំបន់អឺរ៉ុប ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top