Covid-19

កូរ៉េខាងត្បូង កំពុងដោះស្រាយ ការអត់ការងារធ្វើ របស់ប្រជាពលរដ្ឋ ដោយជំងឺកូវីដ-១៩

សេអ៊ូល៖ ប្រធានអ្នកបង្កើត គោលនយោបាយសេដ្ឋកិច្ច របស់ប្រទេសនេះ បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ការបង្កើតការងារ របស់ប្រទេសកូរ៉េខាងត្បូង អាចទទួលរងនូវការធ្លាក់ចុះ ដោយសារជំងឺរាតត្បាតឆ្លងរាលដាល បានធ្វើឱ្យប៉ះពាល់ ដល់សកម្មភាពសេដ្ឋកិច្ច និងអាជីវកម្មរបស់ប្រទេស។

រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ លោក Hong Nam-ki បានឲ្យដឹងក្នុងឱកាស ជួបប្រជុំជាមួយរដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ចថា“ មានលទ្ធភាពមួយ ដែលភាពអត់ការងារធ្វើអាចកើនឡើង ក្នុងចំណោមកម្មករក្រៅម៉ោង ឬម្ចាស់អាជីវកម្មខ្នាតតូច” ។

ផ្ទាំងពាណិជ្ជកម្ម

លោកបានបន្ថែមថា“ ចំនួនអ្នកដាក់ពាក្យ សុំប្រាក់ឧបត្ថម្ភភាពអត់ការងារធ្វើ ត្រូវបានប៉ាន់ប្រមាណថា បានកើនឡើងនៅក្នុងខែមីនា ពីមួយឆ្នាំមុន” ៕ ដោយ៖ ឈូក បូរ៉ា

To Top