Covid-19

UN ផ្តល់ជំនួយបរិក្ខារពេទ្យ ៩០តោន ដល់វេណេស៊ុយអេឡា ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩

ខារ៉ាកាស់៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានចុះផ្សព្វផ្សាយ នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ថា យន្តហោះ០១គ្រឿង បានដឹកជំនួយចំនួន ៩០តោន ដែលជាបរិក្ខារពេទ្យ របស់អង្គការសហប្រជាជាតិ (UN) ដែលជំនួយរួមមានទឹក និងសម្ភារៈអនាម័យ បានមកដល់ប្រទេសវេណេស៊ុយអេឡា នៅថ្ងៃពុធ ដើម្បីជួយដល់ប្រទេសនេះ ក្នុងការប្រយុទ្ធប្រឆាំង នឹងការឆ្លងរាលដាលនៃវីរុសកូរ៉ូណា ។

អង្គការសហប្រជាជាតិ បានឲ្យដឹងថា ការដឹកជញ្ជូននេះ បូកទំាងឧបករណ៍ការពារ ២៨.០០០កញ្ចប់ សម្រាប់ក្រុមបុគ្គលិកសុខាភិបាល ធុងអុកស៊ីសែន គ្រែសម្រាប់ដាក់អ្នកជំងឺ ផលិតផលដែលជាទឹកមានគុណភាព និងសម្រាប់ធ្វើអនាម័យ ជាច្រើនកញ្ចប់ ។

លោក Peter Grohmann អ្នកសម្របសម្រួល ផ្នែកមនុស្សធម៌ របស់អង្គការសហប្រជាជាតិ ប្រចាំនៅវេណេស៊ុយអេឡា បានថ្លែងថា “នេះជាជំនួយមនុស្សធម៌ជាលើកដំបូង របស់អង្គការសហប្រជាជាតិ ដើម្បីគាំទ្រដល់ការផ្ទុះជំងឺកូវីដ១៩ នៅក្នុងប្រទេសវេណេស៊ុយអេឡា” ។

គួរបញ្ជាក់ថា វេណេស៊ុយអេឡា មានអ្នកឆ្លងជំងឺកូវីដ១៩ចំនួន១៦៧ករណី និងបានស្លាប់៩នាក់ហើយ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top