Covid-19

ជំងឺកូវីដ១៩ បង្កឲ្យអត្រា អ្នកគ្មានការងារនៅចិនកើនឡើង និងប៉ះពាល់ដល់គោលដៅ នៃការកាត់បន្ថយភាពក្រីក្រ

ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០ថា ទោះបីជាប្រទេសចិន បានអះអាងថា ខ្លួនទទួលបានជោគជ័យ ក្នុងការទប់ស្កាត់ ការឆ្លងរីករាលដាលវីរុសកូរ៉ូណាក្តី ប៉ុន្តែ មានមនុស្សរាប់លាននាក់ ដែលបានបាត់បង់ការងារធ្វើ នៅក្នុងស្ថានភាពសេដ្ឋកិច្ចធ្លាក់ចុះ ដែលករណីនេះ បានបង្កឲ្យមានផលប៉ះពាល់ដល់មហិច្ឆិតា ក្នុងការកាត់បន្ថយភាពក្រីក្រ នៅក្នុងឆ្នាំនេះ ។

ប៉េកាំង បានធ្វើការដើម្បី ឲ្យសេដ្ឋកិច្ចកើនឡើងម្តងទៀត ក្រោយពីការកើនឡើងនៅទ្រឹង ដោយសារតែជំងឺកូវីដ១៩ ប៉ុន្តែ មានក្រុមហ៊ុនជាច្រើន បានដាំក្បាលចុះ ហើយបុគ្គលិកជាច្រើន បានរងផលប៉ះពាល់ខ្លាំងក្លាបំផុត ។ ទោះបីជា ប្រទេសចិន មានការវិវត្តន៍នូវ បច្ចេកវិទ្យាទំនើបកប់ពពកក្តី ក៏ប្រទេសចិន នៅតែមានពលរដ្ឋរាប់លាននាក់ ដែលទទួលបានប្រាក់ចំណូល តិចតួចនៅឡើយទេ ។

ផ្ទាំងពាណិជ្ជកម្ម

ប្រមាណ៥,៥លាននាក់ ដែលជាជនជាតិចិនរស់នៅជនបទ គឺជាអ្នកមានជីវភាពខ្សត់ខ្សោយ ដោយរដ្ឋាភិបាល បានបញ្ជាក់ថា ប្រាក់សម្រាប់ចិញ្ចឹមជីវិត គឺមានតិចជាង២.៣០០យ័ន ស្មើនឹង៣២៦ដុល្លារ ក្នុង១ឆ្នាំ ប៉ុណ្ណោះ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top