Covid-19

អ៊ីតាលី នៅតែមានអ្នកស្លាប់ និងឆ្លងជំងឺកូវីដ១៩ កើនឡើងខ្ពស់ជាប្រចាំថ្ងៃ

រ៉ូម៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០ថា ចំនួននៃអ្នកស្លាប់ ដោយសារការឆ្លងរីករាល ដោយពីជំងឺកូវីដ១៩ នៅក្នុងប្រទេសអ៊ីតាលី បានកើនឡើង៦១៩នាក់ គិតត្រឹមថ្ងៃសៅរ៍ ដោយកើនឡើងពី៥៧០មួយថ្ងៃមុន និងចំនួននៃអ្នកឆ្លង បានកើនឡើងដល់៤.៦៩៤នាក់ ធៀបនឹងថ្ងៃមុនមាន៣.៩៥១នាក់ ។

ចំនួនអ្នកស្លាប់ប្រចាំថ្ងៃ គឺខ្ពស់បំផុត គិតចាប់តាំងពីថ្ងៃទី៦ ខែមេសា និងបានកើនឡើង ដោយមានអ្នកឆ្លងជំងឺ ច្រើនបំផុត គិតចាប់តំាងពីថ្ងៃទី០៤ ខែមេសា ។

សរុបអ្នកស្លាប់ គិតចាប់តាំងពីមានផ្ទុះជំងឺ ដែលបានកើតឡើង កាលពីថ្ងៃទី២១ ខែកុម្ភៈ បានកើនឡើងដល់១៩.៤៦៨នាក់ ទីភ្នាក់ងារការពារជនស៊ីវិល បានឲ្យដឹងថា វាជាកម្រិតខ្ពស់ របស់សហរដ្ឋអាមេរិក ហើយប្រទេសផ្សេងៗទៀត មានចំនួនច្រើននាក់ណាស់ ដែលរងគ្រោះ ។

ចំនួននៃអ្នកឆ្លងផ្លូវការ ដែលបានបញ្ជាក់ឲ្យដឹង បានកើនឡើងដល់១៥២.២៧១នាក់ ដែលជាចំនួនសរុប ខ្ពស់បំផុតលំដាប់ទី៣ លើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក និងអេស្ប៉ាញ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top