Covid-19

ឱកាសបុណ្យចូលឆ្នាំខ្មែរ! ទូតជប៉ុនប្រចាំកម្ពុជា បួងសួងឲ្យពិភពលោក យកឈ្នះមេរោគកូវីដ-១៩

ភ្នំពេញ៖ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណី ជាតិ ខ្មែរ លោក MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា បានបួងសួងឲ្យពិភពលោកទាំងមូល យកឈ្នះ មេរោគ កូរូណា ឬហៅថា ជំងឺកូវីដ-១៩ បានឆាប់ៗ និងវិលទៅរកសភា ពដេីម សប្បាយដូចមុន។

តាមរយៈ វិដេអូ របស់ ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា ជាង១នាទី បង្ហោះនៅក្នុងហ្វេសប៊ុកទូតជប៉ុន នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ ២០២០ ថា ការឆ្លងរាលដាលនៃមេរោគកូរូណាប្រភេទថ្មីកំពុងទៅកាន់ជីវភាពប្រចាំថ្ងៃរបស់ប្រជាជន ទូទាំងពិភលោក។

Happy Khmer New Year 2020

«ជម្រាបសួរពីលោកទូតមិកាមិ»លោកទូត ជូនពរប្រជាជនកម្ពុជាក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ និងប្រជាជនទូទាំងពិភពលោកឲ្យវិលត្រលប់មកជីវភាពសប្បាយដូចពេលមុន។ ជូនពរឆ្នាំថ្មី!«Chumreap Suo from Ambassador Mikami»In the occasion of Khmer New Year, Ambassador wishes Cambodian people and the people of the world being able to enjoy our life like before. Chunpor Chnam Thmei!Youtube Link: https://youtu.be/1SkGD-wI414

បាន​បង្ហោះ​ដោយ Embassy of Japan in Cambodia ស្ថានទូតជប៉ុននៅកម្ពុជា នៅ សុក្រ 10 មេសា 2020

ទូតជប៉ុន ប្រចាំកម្ពុជា មានប្រសាសន៍ថា “ប្រជាជនកម្ពុជាក៏មិនផ្អាករៀបចំពិធីបុណ្យចូលឆ្នាំខ្មែរ ឲ្យអធិកអធម ដូចរាល់ដងបានដែរ។តោះយេីង បូងសួងទាំងអស់គ្នា ក្នុងឱកាសបុណ្យឆ្នាំខ្មែរ សូមឲ្យពិភពលោកយកឈ្នះមេរោគ(មេរោគកូរូណា) បានឆាប់ៗហេីយសូមជូនពរឲ្យប្រជាជនទូទាំងពិភពលោក នឹងវិលត្រឡបភាពសប្បាយរីករាយ ដូចពេលមុន សូមជូនពរឆ្នាំថ្មី សូមអរគណ”៕

ដោយ អេង ប៊ូឆេង

To Top