Covid-19

ថៃនឹងបាត់បង់ការងារ រហូតដល់ ១០លានកន្លែង ប្រសិនបើវីរុសកូរ៉ូណា បន្តអូសបន្លាយ ២-៣ខែទៅមុខទៀត

បរទេស៖ ក្រុមប្រឹក្សាប្រឹក្សាធុរកិច្ច បាននិយាយកាលពីថ្ងៃច័ន្ទថា ការបាត់បង់ការងាររបស់ប្រទេសថៃ អាចឈានដល់ ១០ លាន កន្លែង ប្រសិនបើការផ្ទុះឡើងនៃវីរុសកូរ៉ូណា នៅតែអូសបន្លាយ មានរយៈពេលពីរបីខែទៀត។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា សេដ្ឋកិច្ចរបស់ប្រទេសថៃ កំពុងរងការវាយប្រហារយ៉ាងខ្លាំង ដោយសារការផ្ទុះឡើងនៃវីរុស ហើយកំពុងឈាន ទៅរកវិបត្តិសេដ្ឋកិច្ច។

សមាជិកក្រុមប្រឹក្សា និងជាប្រធានសភាពាណិជ្ជកម្មថៃ លោក កាលីន សារ៉ាស៊ីន បាននិយាយថា យើងគិតថាការងារប្រហែល ៧ លាន ត្រូវបានបាត់បង់រួចហើយ ហើយតួលេខនេះ នឹងកើនឡើងដល់ ១០ លានកន្លែង ប្រសិនបើការផ្ទុះឡើង អូសបន្លាយក្នុងរយៈពេល ២-៣ ខែ ទៅមុខទៀត ។ ប្រទេសនេះមានកម្លាំងពលកម្ម ប្រហែល ៣៨ លាននាក់។

ផ្ទាំងពាណិជ្ជកម្ម

លោក Thosaporn Sirisumphand ប្រធានក្រុមប្រឹក្សា បាននិយាយថា ក្រុមប្រឹក្សារដ្ឋាភិបាល និងទីភ្នាក់ងារអាជីវកម្ម បានពិភាក្សាអំពីសំណើ សម្រាប់វិធានការគាំទ្រ មុនពេលស្នើសុំពួកគេ ទៅរដ្ឋាភិបាល។ លោកបន្តថាក្នុងនោះរួមមាន ប្រាក់កម្ចីគ្មានការប្រាក់ ការកាត់ពន្ធ និងជំនួយហិរញ្ញវត្ថុ ដើម្បីរក្សាការងារ។

ធនាគារកណ្តាល បានព្យាករណ៍ថា សេដ្ឋកិច្ចនឹងធ្លាក់ចុះ ៥,៣% នៅឆ្នាំនេះ ដែលជាដំណើរការខ្សោយបំផុត ចាប់តាំងពីវិបត្តិហិរញ្ញវត្ថុអាស៊ីឆ្នាំ ១៩៩៨ ៕

ប្រទេសថៃដែលបានកត់ត្រា ករណីឆ្លងចំនួន ២.៥៧៩ ករណីនិងមនុស្សស្លាប់ ៤០ នាក់ និងបានដាក់បម្រាមគោចរពេលយប់ នៅទូទាំងប្រទេស ដោយបានបិទផ្សារ និងបានរារាំងសកម្មភាពនានា ដើម្បីកំណត់ការរាលដាល៕ ប្រែសម្រួលៈ ណៃ តុលា

To Top