Covid-19

ករណីវីរុស កូរ៉ូណា នៅវៀតណាម ឡើងដល់ ជាង២៦០ ករណី តែគ្មានអ្នកស្លាប់


បរទេស៖ក្រសួងសុខាភិបាលរបស់ ប្រទេសវៀតណាម តាមសេចក្តីរាយការណ៍ នៅថ្ងៃចន្ទនេះ បានរាយការណ៍ពីករណីវីរុសកូរ៉ូណាថ្មីចំនួន ៥ករណីបន្ថែមទៀត ធ្វើឲ្យករណី ឆ្លងវីរុសថ្មីក្នុងប្រទេសនេះ បានឡើងដល់ចំនួន២៦៥ករណី ប៉ុន្តែរហូតមកទល់ពេលនេះ មិនមានករណីស្លាប់នោះទេ។
យោងតាមប្រភពព័ត៌មាន ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ បានឲ្យដឹងថា ការតេស្តរកមេរោគ ជិត១២២,០០០នាក់ នាពេលថ្មីៗនេះ ត្រូវបានធ្វើឡើង នៅក្នុងប្រទេសវៀតណាម ហើយមនុស្សចំនួន៧២.៥០០នាក់ ត្រូវបានដាក់ឲ្យនៅដាច់ ដោយឡែក។

ទន្ទឹមគ្នានេះដែរ អាជ្ញាធរនៅក្នុងប្រទេសវៀតណាម ភាគខាងជើង បានបញ្ជាឲ្យមនុស្ស ដែលធ្វើការងារនៅក្រុមហ៊ុង Samsung Display ក្នុងប្រទេស ដាក់ឲ្យនៅដាច់ ដោយឡែកពីគេ ក្រោយបុគ្គលិកក្រុមហ៊ុន ម្នាក់ ត្រូវតេស្តរកឃើញ វិជ្ជមានចំពោះ វីរុសកូរ៉ូណាថ្មី៕ ប្រែសម្រួល៖ប៉ាង កុង

To Top