Covid-19

Erdogan បដិសេធ សំណើសុំលាលែងពីតំណែង របស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

អ៊ីស្តង់ប៊ូល៖ នៅថ្ងៃចន្ទទី១៣ ខែមេសា ប្រធានាធិបតីតួកគី លោក Tayyip Erdogan បានច្រានចោលសំណើ សុំដកខ្លួនចេញពី តំណែង របស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដោយមូលហេតុថា លោកមិនមានសមត្ថភាព អាចទប់ស្កាត់ការឆ្លងវីរុសកូវីដ១៩។

លោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គឺជាអ្នកដែលបានសម្រេចចិត្ត ប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន ហើយរយៈពេលសម្រាប់ត្រៀមខ្លួន គឺមានត្រឹមតែ៤៨ម៉ោងប៉ុណ្ណោះ។ ការសម្រេចចិត្តនេះ បានក្លាយទៅជាបញ្ហា ដែលពិបាកនឹងគ្រប់គ្រងទៅវិញ ដោយសារពលរដ្ឋតួកគី បានសម្រុកនាំគ្នាទិញទំនិញ ផ្គត់ផ្គង់ទាំងប្រញាប់ប្រញ៉ាល់បំផុត។

ហេតុការណ៍នេះ បានកើតឡើងភ្លាម មិនដល់២ម៉ោងឡើយ ចំនួននៃអ្នកបុកទៅទិញឥវ៉ាន់ មានចំនួនលើសលប់ និងបានបង្កទៅជា ភាពអត់សណ្តាប់ធ្នាប់ទៅវិញ។ យោងតាមលោករដ្ឋមន្ត្រី Suleyman Soylu បាននិយាយថា ការគ្រប់គ្រងស្ថានការណ៍មិនបានល្អឡើយ ដូចនេះលោកក៏បានប្រកាសភ្លាម នៅលើបណ្តាញសង្គមTwitterថា នឹងសម្រេចចិត្តលាលែងចេញ ពីតំណែងតែម្តង៕

ប្រែសម្រួល៖ស៊ុនលី

To Top