Covid-19

អាមេរិក អរគុណដល់កូរ៉េខាងត្បូង ចំពោះការផ្គត់ផ្គង់ ឧបករណ៍តេស្ដជំងឺកូវីដ-១៩

វ៉ាស៊ីនតោន៖ មន្រ្តីរដ្ឋាភិបាលជាន់ខ្ពស់ សហរដ្ឋអាមេរិកបានឲ្យដឹងថា សហរដ្ឋអាមេរិក សូមថ្លែងអំណរគុណ ចំពោះប្រទេសកូរ៉េខាងត្បូង ដែលបានផ្គត់ផ្គង់ឧបករណ៍ ធ្វើតេស្ដរកជំងឺកូវីដ-១៩ ។

ក្រុមហ៊ុនកូរ៉េខាងត្បូងចំនួន ២ គ្រោងនឹងដាក់ឧបករណ៍ ធ្វើតេស្ដរបស់ពួកគេ នៅលើជើងហោះហើរដឹកទំនិញ​ របស់សហរដ្ឋអាមេរិក នៅថ្ងៃអង្គារនេះ (ម៉ោងនៅទីក្រុងសេអ៊ូល) បន្ទាប់ពីទទួលបានការយល់ព្រម បណ្តោះអាសន្នពីរដ្ឋបាលចំណីអាហារ និងឪសថអាមេរិក។

មន្ត្រីរូបនោះ បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ថា“ យើងសូមថ្លែងអំណរគុណ ចំពោះដៃគូសាធារណៈរដ្ឋកូរ៉េរបស់យើង ដែលបានជួយសហរដ្ឋអាមេរិក ក្នុងការទទួលបាន ការធ្វើតេស្តជំងឺកូវីដ-១៩ និងសម្រាប់ការគាំទ្ររបស់ខ្លួន ដល់ប្រជាជនសហរដ្ឋអាមេរិក” ៕ ដោយ ៖ ឈូក បូរ៉ា

To Top