Covid-19

អ៊ីតាលី មានអ្នកស្លាប់ដោយជំងឺកូវីដ១៩ ដល់ទៅជាង ២ម៉ឺននាក់ ខណៈអ្នកឆ្លងដល់ទៅជាង ១៦ម៉ឺននាក់

រ៉ូម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ថា នាយកដ្ឋានការពារជនស៊ីវិលរបស់ប្រទេស អ៊ីតាលី បានឲ្យដឹងកាលពីថ្ងៃអង្គារថា ចំនួននៃអ្នកស្លាប់ផ្សេង ទៀតដោយសារជំងឺកូវីដ១៩ មានចំនួន៦០២នាក់ ក្នុងរយៈពេល២៤ម៉ោង មកនេះ ខណៈដែលអ៊ីតាលី បានបិទប្រទេស ដែលនាំឲ្យប្រទេសនេះ មានអ្នកឆ្លងរោគ ស្លាប់ និងជាសះស្បើយសរុប១៦២.៤៨៨នាក់ គិតចាប់តាំងពីការឆ្លងរាលដាលកាលពីចុងខែកុម្ភៈ ។

ថ្លែងនៅក្នុងអំឡុងពេលធ្វើបទសម្ភាសន៍នៅ លើកញ្ចក់ទូរទស្សន៍កាលពីយប់មិញ លោក Angelo Borrelli ប្រធាននាយកដ្ឋានការពារជនស៊ីវិល បានបញ្ជាក់ថា មានអ្នកឆ្លងជំងឺថ្មីចំនួន៦៧៥នាក់ ធៀបនឹងថ្ងៃចន្ទ ដែលនំាឲ្យអ្នកឆ្លងជំងឺនៅទូទាំងប្រទេសកើនឡើងដល់ ១០៤.២៩១នាក់ ។

ចំនួននៃអ្នកស្លាប់គិតត្រឹមថ្ងៃអង្គារ មានចំនួន៦០២នាក់ ដែលនាំឲ្យតួលេខនៃអ្នកស្លាប់សរុបមានរហូតដល់២១.០៦៧នាក់ គិតចាប់តាំងពីមានករណីផ្ទុះជំងឺ ជាលើកដំបូងនៅភាគខាងជើងប្រទេសអ៊ីតាលី កាលពីថ្ងៃទី២១ ខែកុម្ភៈ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top