Covid-19

កូវីដ១៩៖ ដាណឺម៉ាក អនុញ្ញាតិឲ្យសាលារៀន សម្រាប់កុមារតូចៗ ដំណើរការឡើងវិញ

បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃពុធ ទី១៥ ខែមេសានេះ បានឲ្យដឹងថាក្មេងៗដែលមានអាយុរហូតដល់ ១១ ឆ្នាំ នឹងអាចវិលត្រឡប់ចូលទៅតាម កន្លែងថែទាំនិងសាលារៀនវិញហើយនៅ ទូទាំងប្រទេសដាណឺម៉ាក។

នេះមានន័យថារដ្ឋាភិបាលដាណឺម៉ាក បានដើរមួយជំហានមុនដំបូង គេក្នុងចំណោមបណ្តាប្រទេស នៅតំបន់អឺរ៉ុបដែលចាប់ផ្តើមបន្ធូរបន្ថយកា ររឹតត្បិតពលរដ្ឋក្នុងគ្រា ដែលការវាយប្រហារដោយមេរោគកូវីដ១៩។ នាយករដ្ឋមន្ត្រី Mette Frederiksen បានបង្ហាញការស្វាគមន៍ចំពោះ ការសម្រេចចិត្តនេះ។

គួរឲ្យដឹងដែរថាដាណឹម៉ាកគឺស្ថិតក្នុងចំណោមប្រទេសអ៊ឺរ៉ុប ជាច្រើនដែលបានប្រកាស បិទទ្វារសាលារៀនមុនគេក្នុងហេតុការណ៍ ជំងឺរាតត្បាតនេះគឺគិតតាំង តែពីថ្ងៃទី១២ខែមិនាប៉ុន្តែដោយសារតែអត្រា ឆ្លងមានកម្រិតទាបទើបរដ្ឋាភិបាលបាន សម្រេចចិត្តដំណើរការឡើងវិញទោះបីជាមា ការរិះគន់ថា ការប្រថុយប្រថានខ្លាំងក្តី៕

ប្រែសម្រួល ៖ស៊ុនលី

To Top