Covid-19

ចិនជំរុញឲ្យអាមេរិក បំពេញកាតព្វកិច្ចខ្លួន ចំពោះអង្គការសុខភាពពិភពលោក

បរទេស៖ ប្រទេសចិន នៅថ្ងៃពុធនេះ បានជំរុញសហរដ្ឋអាមេរិក ឲ្យបំពេញកាតព្វកិច្ចរបស់ខ្លួន ចំពោះអង្គការសុខភាពពិភពលោក ក្រោយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ផ្អាកផ្តល់ថវិកា ដល់អង្គការពិភពលោកមួយនេះ ជុំវិញការគ្រប់គ្រង លើការផ្ទុះឆ្លងនៃវីរុសកូរ៉ូណា។

នៅពេលត្រូវសួរ នៅក្នុងសន្និសីទកាសែតប្រចាំថ្ងៃថា តើប្រទេសចិន នឹងបោះជំហានចូលទៅ បំពេញភាពខ្វះខាតនោះដែរឬទេនោះ មន្ត្រីនាំពាក្យក្រសួងការបរទេស លោក Zhao Lijian មិនបានបង្ហាញ នូវការសម្រេចចិត្តរបស់ចិន ចំពោះបញ្ហានេះនោះទេ។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក គឺជាម្ចាស់ជំនួយទាំងអស់ដ៏ធំបំផុត ចំពោះអង្គការសុខភាពពិភពលោក ដែលមានមូលដ្ឋាន នៅក្នុងទីក្រុងហ្សឺណែវ ដោយផ្តល់ប្រាក់ជាង ៤០០លាន ក្នុងឆ្នាំ២០១៩ គឺស្មើនឹង១៥ភាគរយ នៃកញ្ចប់ថវិការបស់ខ្លួន៕ ប្រែសម្រួល៖ប៉ាង កុង

To Top