Covid-19

លោក ត្រាំ៖ អាមេរិកកំពុងស៊ើបអង្កេត ថាតើវីរុសកូរ៉ូណា មកពីមន្ទីរពិសោធន៍ទីក្រុងវូហានមែន ឬមិនមែន

បរទេស៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយនៅថ្ងៃពុធ សប្ដាហ៍នេះថា រដ្ឋាភិបាលរបស់លោក កំពុងតែព្យាយាមធ្វើការកំណត់ថា តើវីរុសកូរ៉ូណា កើតចេញពីមន្ទីរពិសោធន៍ ក្នុងទីក្រុងវូហាន ប្រទេសចិនមែនឬមិនមែន ហើយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo បាននិយាយថា ទីក្រុងប៉េកាំង ចាំបាច់ត្រូវតែធ្វើឲ្យច្បាស់ ស្តីពីអ្វីដែលពួកគេដឹង។

រហូតមកទល់ពេលនេះ ប្រភពនៃវីរុស នៅតែជាអាថ៌កំបាំង ហើយនាយឧត្តមសេនីយ៍អាមេរិក លោក Mark Milley ជាប្រធាននៃអគ្គសេនាធិការចម្រុះ បាននិយាយកាលពីថ្ងៃអង្គារថា របាយការណ៍សម្ងាត់អាមេរិក បង្ហាញថា វីរុសកូរ៉ូណា ទំនងជាកើតមានឡើងដោយធម្មជាតិ ដែលជាជាការជំទាស់ថា មិនបានបង្កើតឡើង នៅក្នុងមន្ទីរពិសោធន៍ប្រទេសចិននោះទេ ប៉ុន្តែគ្មានគ្មានប្រាកដប្រជានោះទេ។

នៅក្នុងសន្និសីទកាសែតនៅសេតវិមាន លោក ត្រាំ ត្រូវបានគេសួរអំពីសេចក្តីរាយការណ៍ ស្តីពីវីរុសគេចចេញ ពីមន្ទីរពិសោធន៍ទីក្រុងវូហាន ហើយលោកបានមានប្រសាសន៍ថា លោកបានដឹងអំពីពួកវា និងថា “យើងកំពុងតែធ្វើការពិនិត្យយ៉ាងហ្មត់ចត់ អំពីស្ថានភាពដ៏អាក្រក់ ដែលបានកើតមានឡើងនេះ”៕
ប្រែសម្រួល៖ប៉ាង កុង

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។

All rights reserved by: DAP News

To Top
×