Covid-19

ដំណឹងល្អ! ពលរដ្ឋខ្មែរ ៣នាក់ ដែលឆ្លងជំងឺកូវីដ១៩ នៅកូរ៉េ បានជាសះស្បើយវិញហើយ

ភ្នំពេញ៖ ពលរដ្ឋខ្មែរចំនួន ៣នាក់ ដែលឆ្លងជំងឺកូវីដ១៩ នៅកូរ៉េខាងត្បូង បានជាសះស្បើយ និងត្រូវបានគ្រូពេទ្យអនុញ្ញាត ឲ្យចេញទៅផ្ទះវិញ បន្ទាប់ពីពិនិត្យ ២ដង រកមិនឃើញមេរោគកូវីដ ។

តាមរយៈបណ្ដាញទំណនាក់ទំនង សង្គមហ្វេសប៊ុក នៅថ្ងៃទី១៧ មេសា លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជា ប្រចាំកូរ៉េខាងត្បូង បានបញ្ជាក់ថា «ដំណឹងល្អមួយពីកូរ៉េថ្ងៃនេះ! អ្នកជំងឺ COVID19 នៅកូរ៉េជនជាតិខ្មែរទាំង ៣នាក់បានជាសះស្បើយពីជំងឺហើយ គ្រូពេទ្យក៏បានអនុញ្ញាតឲ្យចេញទៅផ្ទះ បន្ទាប់ពីពិនិត្យ ២ដងជាប់គ្នាថាអស់មេរោគ។ ពួកគាត់បានរៀបចំបែបបទ ដើម្បីចេញពីពេទ្យតាំងពីព្រឹកនេះ ហើយឥឡូវអ្នកទាំង៣ បានមកដល់ផ្ទះដោយសុវត្ថិភាព» ។

លោកទូតបន្ថែមថា គ្រូពេទ្យបានផ្តាំថា ក្នុងករណីពេលត្រឡប់មកផ្ទះវិញ ក្នុងមួយសប្ដាហ៍នេះ ប្រសិនបើមានអាការៈចេញ ជារោគសញ្ញាជំងឺនេះឡើងវិញ ត្រូវផ្ដល់ដំណឹងទៅពេទ្យ ដើម្បីពិនិត្យបន្តទៀត ៕

To Top