Covid-19

សេដ្ឋកិច្ចពិភពលោក អាចប្រឈមមុខ នឹងការធ្លាក់ចុះទ្វេដង ហើយនឹងកាន់តែអាក្រក់ថែមទៀត នៅពេលខាងមុខ

បរទេស៖ សេដ្ឋកិច្ចពិភពលោក ប្រឈមមុខនឹងការធ្លាក់ចុះ ដែលអាក្រក់ជាង មហាវិបត្តិសេដ្ឋកិច្ចទៅទៀត។ យោងតាមអង្គភាព ស៊ើបការណ៍សេដ្ឋកិច្ច (EIU) បានឱ្យដឹងថា ប៉ុន្តែនេះអាចត្រូវបាន អមដោយការធ្លាក់ចុះ ដ៏អាក្រក់មួយផ្សេងទៀត។

យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា រដ្ឋាភិបាលពិភពលោក កំពុងផ្តល់កញ្ចប់ថវិកា រាប់លានដុល្លារ ដើម្បីជំរុញសេដ្ឋកិច្ចរបស់ពួកគេ។

EIU ព្រមានថា បំណុលរដ្ឋដែលពួកគេកំពុងប្រមូលផ្តុំ អាចជំរុញសេដ្ឋកិច្ចពិភពលោក ឱ្យធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចទីពីរទៀត។

កាលពីដើមសប្តាហ៍នេះ មូលនិធិរូបិយវត្ថុអន្ដរជាតិ (IMF) បាននិយាយថា សេដ្ឋកិច្ចពិភពលោក នឹងធ្លាក់ចុះក្នុងល្បឿនលឿនបំផុត ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍នេះ ដែលធ្វើឱ្យមានការភ័យខ្លាចថា វានឹងក្លាយជាវិបត្តិសេដ្ឋកិច្ចអាក្រក់បំផុត ចាប់តាំងពីទសវត្សឆ្នាំ ១៩៣០ នៃវិបត្តិសេដ្ឋកិច្ចដ៏ខ្លាំង។

EIU និយាយថា ឥឡូវនេះមានហានិភ័យ នៃវិបត្តិសេដ្ឋកិច្ចជាបន្តបន្ទាប់ ដែលបណ្តាលមកពី វិបត្តិបំណុលពីរដ្ឋាភិបាល ដែលមានតារាងតុល្យការខ្សោយ។

លោកស្រី Agathe Demarais នាយកព្យាករណ៍សកលរបស់ EIU មានប្រសាសន៍ថា “ ភាគច្រើននៃបណ្តាប្រទេសអ៊ឺរ៉ុប ដែលស្ថិតក្នុងចំណោមប្រទេស ដែលរងផលប៉ះពាល់អាក្រក់បំផុត ពីជំងឺរាតត្បាត ដូចជាប្រទេសអ៊ីតាលីនិងអេស្បាញ មានជំហរសារពើពន្ធខ្សោយ មុនពេលមានការផ្ទុះឡើងជំងឺទៅទៀត” ។

លោកស្រីបានបន្ថែមថា “ វិបត្តិបំណុលដ៏មានសក្តានុពល នៅក្នុងប្រទេសណាមួយ ក្នុងចំណោមប្រទេសទាំងនេះ នឹងរីករាលដាលយ៉ាងឆាប់រហ័ស ទៅកាន់ប្រទេសអភិវឌ្ឍន៍ និងទីផ្សារកំពុងរីកចម្រើន ដោយធ្វើឱ្យសេដ្ឋកិច្ចពិភពលោក ធ្លាក់ចូលក្នុងវិបត្តិមួយផ្សេងទៀត” ។

ខណៈនេះមិនមែន ជាសេណារីយ៉ូកណ្តាលសម្រាប់ EIU “ ផលប៉ះពាល់រយៈពេលវែង ទៅលើកំណើននៃឱនភាពសារពើពន្ធ នៅទូទាំងបណ្តាប្រទេសលោកខាងលិច មិនទាន់ដឹងនៅឡើយទេ” ។ EIU ព្រមានថា រលកទីពីរ និងទីបី នៃជំងឺរាតត្បាត អាចធ្វើឱ្យសេណារីយ៉ូ កាន់តែមានភាពប្រាកដនិយម៕ ប្រែសម្រួលៈ ណៃ តុលា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top