Covid-19

លោក អាបេ ប្តេជ្ញាផ្តល់ថវិកា យ៉ាងឆាប់រហ័សដល់ពលរដ្ឋ ខណៈមានភាពអាសន្នក្នុងប្រទេស

តូក្យូ៖ លោកនាយករដ្ឋមន្រ្តី ស៊ីនហ្សូ អាបេ បានសន្យានៅថ្ងៃសុក្រនេះថា នឹងផ្តល់ប្រាក់ ១០០,០០០ យ៉េន (៩៣៣ ដុល្លារ) ជាសាច់ប្រាក់ដល់ពលរដ្ឋទាំងអស់ នៅក្នុងប្រទេសជប៉ុន ឲ្យបានឆាប់តាម ដែលអាចធ្វើទៅបាន ខណៈការប្រកាសរបស់លោក ស្តីពីភាពអាសន្នទូទាំងប្រទេស នឹងទប់ស្កាត់សេរីភាពរបស់ប្រជាជន នៅពេលមានការផ្ទុះឡើង នៃវីរុសក-១៩នេះ។

ដោយកាត់បន្ថយមនុស្ស ពីមនុស្សទៅកាន់មនុស្ស រហូតដល់ ៨០ ភាគរយ ជាគន្លឹះដើម្បីការពារការកើនឡើង នៃការឆ្លងមេរោគឆ្លងវីរុសនេះ របស់រដ្ឋាភិបាលជប៉ុន។

លោកអាបេ បានឲ្យដឹងនៅក្នុងសន្និសីទកាសែត តាមទូរទស្សន៍មួយថា “សូមកុំចាកចេញទៅក្រៅ។ សូមកាត់បន្ថយទំនក់ទំនង របស់អ្នកជាមួយអ្នកដទៃ តាមដែលអាចធ្វើទៅបាន។ ការធ្វើដូច្នេះ នឹងជួយថែរក្សាប្រព័ន្ធថែទាំសុខភាព និងជីវិតមនុស្សជាច្រើន” ៕ ដោយ៖ ឈូក បូរ៉ា

To Top