Covid-19

ប្រមុខការពារជាតិ៖ ដំណាក់កាល នៃការរីករាលដាលជំងឺ COVID-19 មានជនមួយក្តាប់តូច បែរជាឆ្លៀតឱកាស ប៉ុនប៉ងបំផ្លាញសន្តិភាពទៅវិញ

ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានលើកឡើងថា មានជនមួយក្តាប់តូច បែរជាប៉ុនប៉ងបំផ្លាញសន្តិភាព និងភាពរីកចម្រើនរុងរឿង ដែលកម្ពុជាទទួលបានយ៉ាងលំបាក ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនទៅវិញ នៅក្នុងដំណាក់ការ ប្រយុទ្ធប្រឆាំង ការរីករាលដាលជំងឺឆ្លង កូវីដ១៩នេះ។

សម្ដេចពិជ័យសេនា ទៀ បាញ់ បានសរសេរនៅលើ បណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុកនៅថ្ងៃទី២១ ខែ មេសា ឆ្នាំ២០២០ នេះថា ភាពរីកចម្រើនសម្បូរសប្បាយ ដែលយើងទទួលបាន ក្រោមកិច្ចខិតខំប្រឹងប្រែង ដោយមិនខ្លាចនឿយហត់របស់ រាជរដ្ឋាភិបាល ដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យមនុស្សមួយចំនួន ភ្លេចអស់នូវរាល់ការលំបាក និងទុក្ខវេទនាគ្រប់បែបយ៉ាង ទម្រាំមានថ្ងៃនេះ។

សម្ដេចបន្តថា “ជនមួយក្តាប់តូចនោះ បែរជាប៉ុនប៉ងបំផ្លាញសន្តិភាព និងភាពរីកចម្រើនរុងរឿង ដែលយើងទទួលបានយ៉ាងលំបាក ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។ មិនត្រឹមតែមិនចូលរួមចំណែក ជួយប្រទេសជាតិ ក្នុងពេលមានការគំរាមកំហែង ពីមេរោគ COVID-19 នោះទេ ពួកគេបែរជាឆ្លៀតឱកាស រកវិធីបំផ្លាញថែមទៀតទៅវិញ”៕ដោយ៖ បាន ធារ៉ូ

To Top