Covid-19

កូរ៉េខាងត្បូង មានអ្នកឆ្លងជំងឺកូវីដ១៩ កើនឡើងដល់ជាង១ម៉ឺននាក់

សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ថា កូរ៉េខាងត្បូង ត្រូវបាន គេរាយការណ៍មកថា មានករណីនៃអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន៩នាក់ ធៀបនឹងអំឡុងពេល ២៤ម៉ោងកន្លងមកនេះ គិតត្រឹមពាក់កណ្តាលអធ្រាត្រ ឈានចូលថ្ងៃអង្គារនេះ ដែលនាំឲ្យតួលេខ នៃអ្នកឆ្លងជំងឺកើនឡើងដល់ ១០.៦៨៣នាក់ ។

ក្នុងចំណោមអ្នកឆ្លងជំងឺថ្មី គឺមាន៥នាក់ ដែលបានឆ្លងពីបរទេស ដែលនាំឲ្យអ្នកឆ្លង បូកបញ្ចូលគ្នាមាន ចំនួន១.០១១នាក់ ។ មានអ្នកស្លាប់បន្ថែមម្នាក់ទៀត នាំឲ្យតួលេខនៃអ្នកស្លាប់ បានកើនឡើងដល់២៣៧នាក់ ។ សរុបអត្រានៃអ្នកស្លាប់ មាន២,២២ភាគរយ ។

សរុបមានអ្នកចាកចេញ ពីមន្ទីរពេទ្យវិញ ចំនួន៩៩នាក់បន្ថែមទៀត ដែលជាអ្នកត្រូវដាក់ ឲ្យនៅដាច់ដោយឡែក បន្ទាប់ពីបានជាសះស្បើយទាំងស្រុង ដែលនាំឲ្យតួលេខ នៃអ្នកជាសះស្បើយ កើនដល់៨.២១៣នាក់ ។ សរុបអត្រា នៃអ្នកជាសះស្បើយ មានចំនួន៧៦,៩ភាគរយ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top