Covid-19

អាល្លឺម៉ង់ មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបជាង១៤៥.០០០នាក់

ប៊ែកឡាំង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ថា វិទ្យាស្ថាន Robert Koch Institute ចំណុះឲ្យទីភ្នាក់ងារត្រួតពិនិត្យជំងឺ របស់ប្រទេសអាល្លឺម៉ង់ បានឲ្យដឹងនៅព្រឹកថ្ងៃ ពុធនេះថា ករណីនៃអ្នកឆ្លងជំងឺកូវីដ១៩ថ្មី មានចំនួន២.២៣៧នាក់ ដែលនាំឲ្យតួលេខសរុប នៃអ្នកឆ្លងជំងឺបានកើនឡើងដល់ ១៤៥.៦៩៤នាក់ ។

វិទ្យាស្ថានបានឲ្យដឹងថា តួលេខនេះមិនរាប់បញ្ចូលទាំងទិន្នន័យ ដែលបានមកពីក្រុង Hamburg ដោយសារតែ បញ្ហាបច្ចេកទេស ។

យោងតាមស្ថិតិបានបង្ហាញថា សរុបទៅមានអ្នកស្លាប់ ចំនួន៤.៨៧៩នាក់ ដែលឥឡូវនេះ ត្រូវកត់ចូលក្នុងកំណត់ត្រា នៅក្នុងប្រទេសអាល្លឺម៉ង់ ។ ដោយបានកើនឡើង២៨១នាក់ ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ។ ពលរដ្ឋប្រមាណ៩៩.៤០០នាក់ បានត្រូវគេចាត់ទុកថា បានជាសះស្បើយ៕ ប្រែសម្រួលដោយ៖ម៉ៅ បុប្ផាមករា

To Top