Covid-19

ឥណ្ឌូនេស៊ី នឹងដាក់បម្រាម ធ្វើដំណើរក្នុងប្រទេស តាមផ្លូវអាកាស និងផ្លូវសមុទ្រទាំងអស់ ដល់ដើមខែមិថុនា

បរទេស៖ មន្ត្រីក្រសួងគមនាគមន៍ឥណ្ឌូនេស៊ី បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសឥណ្ឌូនេស៊ី នឹងហាមឃាត់ជាបណ្ដោះអាសន្ន មិនឲ្យធ្វើដំណើរក្នុងប្រទេស តាមផ្លូវអាកាសនិងផ្លូវសមុទ្រ ចាប់ពីថ្ងៃសុក្រតទៅ ដើម្បីទប់ស្កាត់ការរីករាលដាល បន្ថែមទៀតនៃវីរុសកូរ៉ូណា។

អគ្គនាយកអាកាសចរណ៍ របស់ក្រសួងគមនាគមន៍ លោក Novie Riyanto Rahardjo បានមានប្រសាសន៍ថា បម្រាមមិនឲ្យធ្វើដំណើរតាមផ្លូវអាកាស នឹងដាក់ឲ្យអនុវត្តជាធរមាន រហូតដល់ថ្ងៃទី០១ ខែមិថុនា ចំណែកអគ្គនាយកគមនាគមន៍ផ្លូវសមុទ្រ លោក Agus Purnomo បានថ្លែងថា បម្រាមមិនឲ្យធ្វើដំណើរតាមផ្លូវសមុទ្រ នឹងដាក់ឲ្យអនុវត្តជាធរមាន រហូតដល់ថ្ងៃទី០៨ ខែមិថុនា។

ប៉ុន្តែតាមសេចក្តីរាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មាន Us News បានឲ្យដឹងថា មន្ត្រីទាំងនោះ បាននិយាយប្រាប់ថា ការដឹកជញ្ជូនទំនិញ នឹងត្រូវបានលើកលែងពីបម្រាមនោះ។
គួរបញ្ជាក់ថា ក្រៅពីនេះ រដ្ឋាភិបាលនៃប្រទេសឥណ្ឌូនេស៊ី ក៏ហាមឃាត់ការជួបជុំគ្នាប្រចាំឆ្នាំ សម្រាប់ពិធីបុណ្យមូស្លីម របស់ប្រទេសផងដែរ៕ ប្រែសម្រួល៖ប៉ាង កុង

To Top