Covid-19

ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅមីយ៉ាន់ម៉ា កើនឡើងដល់១៤៤នាក់

រ៉ងហ្គូន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល និងអប់រំបានចេញសេចក្តី ថ្លែងការណ៍មួយថា សរុបចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសមីយ៉ាន់ម៉ា បានកើនឡើងដល់១៤៤នាក់ ជាមួយគ្នានដែរ មានមនុស្ស៥នាក់ បន្ថែមទៀតដែលឆ្លងជំងឺ ត្រូវបានរាយការណ៍ ឲ្យដឹងកាលពីយប់ថ្ងៃសុក្រ ។

ក្នុងចំណោមអ្នកឆ្លងជំងឺថ្មីនេះដែរ មានអ្នកជំងឺ០៣នាក់ ត្រូវបានរាយការណ៍ថា មកពីតំបន់រ៉ងហ្គូន ទន្ទឹមនឹងនេះដែរ មនុស្សម្នាក់មកពីរដ្ឋ Shan និងម្នាក់ទៀតមកពីរដ្ឋ Kachin ។
ក្រសួងបានបញ្ជាក់ថា មានអ្នកជំងឺចំនួន៩នាក់ បានជាសះស្បើយពីជំងឺ ។

មីយ៉ាន់ម៉ា បានត្រូវគេរាយការណ៍ថា មនុស្សចំនួន០៥នាក់បានស្លាប់ដោយសារជំងឺកូវីដ១៩ គិតត្រឹមថ្ងៃសុក្រ ចាប់តាំងពីមានការឆ្លងជំងឺ ដែលបានរកឃើញលើកដំបូង នៅក្នុងប្រទេស កាលពីថ្ងៃទី២៣ មីនា ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top