Covid-19

កូរ៉េខាងត្បូង ប្ដេជ្ញាបង្កើនទំនាក់ទំនង ជាមួយប្រទេស G-20 ដើម្បីធ្វើឲ្យប្រសើរឡើង នូវឧស្សាហកម្មទេសចរណ៍

សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូង បានប្តេជ្ញាពង្រឹងចំណងមិត្តភាព ជាមួយសេដ្ឋកិច្ចធំ ៗ នៅជុំវិញពិភពលោក ដើម្បីធ្វើឱ្យឧស្សាហកម្មទេសចរណ៍ ពិភពលោកមានភាពប្រសើរឡើងវិញ ដែលត្រូវបានរងផលប៉ះពាល់យ៉ាងខ្លាំង ដោយជំងឺរាតត្បាតកូវីដ-១៩ថ្មី។

រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក Park Yang-woo បានឲ្យដឹងនៅក្នុងកិច្ចប្រជុំ ដ៏អស្ចារ្យមួយរបស់ G-20 ថា “កូរ៉េខាងត្បូង នឹងពង្រីកចំណងទាក់ទង ជាមួយបណ្តាប្រទេសផ្សេងៗគ្នា នៅជុំវិញពិភពលោក ដើម្បីធ្វើឱ្យឧស្សាហកម្មទេសចរណ៍ មានភាពប្រសើរឡើងវិញ” ។

ការជួបជុំនេះបានកើតឡើង នៅពេលដែលជំងឺរាតត្បាតកូវីដ-១៩ ដែលបានឆ្លងដល់មនុស្សជាង ២,៧ លាននាក់នៅជុំវិញពិភពលោក បានបំផ្លាញឧស្សាហកម្មផ្សេងៗគ្នា រួមទាំងឧស្សាហកម្មទេសចរណ៍ផងដែរ៕ ដោយ៖ ឈូក បូរ៉ា

To Top