Covid-19

អ៊ីតាលី មានអ្នកឆ្លងជំងឺកូវីដ-១៩ ជាង ២០ម៉ឺននាក់ និងស្លាប់ជាង ២៧០០០នាក់

រ៉ូម៖ យោងតាមទិន្នន័យចុងក្រោយ ដែលចេញផ្សាយ ដោយនាយកដ្ឋានការពារជនស៊ីវិល របស់ប្រទេសនេះ បានឱ្យដឹងថា ជំងឺរាតត្បាតឆ្លងរាលដាល បានធ្វើឱ្យមនុស្ស ២៧.៣៥៩ នាក់ស្លាប់ នៅក្នុងប្រទេសអ៊ីតាលី ដែលនាំមកនូវចំនួនសរុប នៃការឆ្លងជំងឺ ស្លាប់ និងជាសះស្បើយឡើងវិញ ដល់ ២០១.៥០៥ គិតត្រឹមថ្ងៃអង្គារ។

យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិន ស៊ិនហួ បានឲ្យដឹងថា ចំនួនអ្នកស្លាប់កាលពីថ្ងៃអង្គារ មានចំនួន ៣៨២ នាក់ដែលនាំឱ្យមានអ្នកស្លាប់ សរុបចំនួន ២៧.៣៥៩ នាក់ចាប់តាំងពីការរាតត្បាតដំបូង បានផ្ទុះឡើងនៅតំបន់ Lombardy ភាគខាងជើង។

នាយកដ្ឋានបានរាយការណ៍ថា មានអ្នកឆ្លងថ្មីចំនួន ២,០៩១ នាក់ និង ២,៣១៧ នាក់ទៀតបានធូរស្បើយ បើប្រៀបធៀបនឹងថ្ងៃច័ន្ទ ដែលធ្វើឱ្យចំនួនសរុប ទូទាំងប្រទេសកើនដល់ ១០៥.២០៥ និង ៦៨.៩៤១ នាក់រៀងៗខ្លួន៕ ដោយ៖ ឈូក បូរ៉ា

To Top