Covid-19

ឥណ្ឌាបន្តបិទប្រទេស ដើម្បីទប់ស្កាត់ ការឆ្លងរាលដាលជំងឺកូវីដ១៩

ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២០ថា ក្រសួងមហាផ្ទៃ បានប្រកាស នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា រដ្ឋាភិបាលឥណ្ឌា កាលពីថ្ងៃសុក្រ បានបន្តការបិទប្រទេស ដែលផុតពេលនៅថ្ងៃទី៣ ខែឧសភា ដោយបន្តបិទរយៈពេល២សប្តាហ៍ទៀត ក្នុងគោលបំណង ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ។

នៅក្នុងពេលបន្តជំហានទី២ នៃការបិទប្រទេស ដែលត្រូវបានបញ្ឈប់ នៅថ្ងៃទី០៣ ខែឧសភា ។ ឥឡូវនេះ វាត្រូវបានបន្តពេល រហូតដល់ថ្ងៃទី១៧ ខែឧសភា ។ ឥណ្ឌា នៅតែស្ថិតក្នុងការបិទប្រទេស គិតចាប់តាំងពីថ្ងៃទី២៥ ខែមីនា ។

ការបន្តបិទប្រទេស មានន័យថា សាលារៀនទាំងអស់ គ្រឹះស្ថានអប់រំ ហាងលក់ទំនិញ/ផ្សារនានា និងការដឹកជញ្ជូនផ្សេងៗ នឹងបន្តបិទ ។ យោងតាមការណែនាំ ដោយក្រសួងមហាផ្ទៃ បានបញ្ជាក់ថា រាល់ការផ្អាកទំាងអស់ នឹងត្រូវបានអនុញ្ញត ឲ្យចូលក្នុងតំបន់ទាំងនោះ ដែលមិនមានករណី ឆ្លងជំងឺកូវីដ១៩ ។

តួលេខចុងក្រោយបានប្រកាសថា សរុបនៃអ្នកស្លាប់ដោយជំងឺកូវីដ១៩ បានកើនដល់១.១៥២នាក់ និងមានអ្នកឆ្លងជំងឺសរុប ៣៥.៣៦៥នាក់ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top