Covid-19

អាល្លឺម៉ង់ មានអ្នកឆ្លងជំងឺកូវីដ១៩ កើនឡើងដល់ជាង ១៦ម៉ឺននាក់

ប៊ែកឡាំង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០ថា ចំនួននៃអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសអាល្លឺម៉ង់ កើនឡើងដល់ជាង១៦ម៉ឺននាក់ ។

វិទ្យាស្ថាន Robert Koch Institute ហៅកាត់ថា (RKI) បានប្រកាសឲ្យដឹង នៅថ្ងៃអង្គារនេះថា ករណីឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសអាល្លឺម៉ង់ បានកើនឡើង ចំនួន៦៨៥នាក់ ក្នុងរយៈពេល១ថ្ងៃ ដែលនាំឲ្យតួលេខអ្នកឆ្លងជំងឺ សរុបកើនឡើងដល់ ១៦៣.៨៦០នាក់ ។

វិទ្យាស្ថាន បានបញ្ជាក់ផងដែរថា ចំនួនអ្នកស្លាប់នៅក្នុងប្រទេស បានកើនឡើងពី១៣៩នាក់ រហូតដល់៦.៨៣១នាក់ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top