Covid-19

ស្រីល័ង្កា ចាប់ខ្លួនមនុស្សជាង ៤៦.០០០នាក់ ដែលបង្កឲ្យមានអំពើហិង្សា មកលើការដាក់បំរាមគោចរ

កូឡុំបូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០ថា ប៉ូលិសស្រីល័ង្កា បានឲ្យដឹងកាលពីថ្ងៃចន្ទថា មនុស្សជាង៤៦.០០០នាក់ ត្រូវបានចាប់ខ្លួន នៅទូទាំងប្រទេស ដោយសារបង្កឲ្យមានអំពើហិង្សា ទៅលើការដាក់បំរាមគោចរ នៅក្នុងស្រុកមួយចំនួន ដែលបានដាក់ឲ្យនៅនឹងកន្លែង គិតចាប់តាំងពីថ្ងៃទី២០ ខែមីនា ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ប៉ូលិសបាននិយាយថា មនុស្សចំនួន៤៦.២៨៤នាក់ ត្រូវបានចាប់ខ្លួន ដោយបានធ្វើការប្រមូលផ្តុំគ្នា នៅលើដងផ្លូវ និងបានប្រើប្រាស់គ្រឿងស្រវឹង នៅតាមសាធារណៈ នៅបន្តបើកភោជនីយដ្ឋាន បង្កជាបញ្ហានៅលើដងផ្លូវ និងនៅបន្តធ្វើពាណិជ្ជកម្មផ្សេងៗ ដោយមិនព្រមធ្វើតាម ការដាក់ចេញនូវបំរាមគោចរ ។

រថយន្តជាង១២.០០០គ្រឿង ក៏ត្រូវបានរឹបអូស គិតចាប់តាំងពីថ្ងៃទី២០ ខែមីនា ហើយការរាល់ការចាប់ខ្លួនទាំងអស់នេះ ឬក៏នឹងត្រូវធ្វើឡើង នៅមុនពេលតុលាការ ក្នុងស្រុកអនុវត្តន៍ការងារ ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ។

គេបានដឹងថា ស្រីល័ង្កា បានស្នើឲ្យដាក់បំរាមគោចរ នៅទូទាំងប្រទេស គិតចាប់តាំងពីថ្ងៃទី២០ ខែមីនា ដែលដកចេញ សម្រាប់ស្រុកមួយចំនួន ដោយមានការគំរាមកំហែងតិចតួច ពីការឆ្លងរាលដាលដោយវីរុស ។

គិតមកដល់ពេលនេះ ស្រីល័ង្កា មានអ្នកឆ្លងជំងឺកូវីដ១៩ ជាង៧០០នាក់ ហើយមានអ្នកជាសះស្បើយ ពីជំងឺលើសពី១៥០នាក់ ដែលត្រូវបានឲ្យចាកចេញពីមន្ទីរពេទ្យវិញ ។ ជាង៥០០នាក់ ស្ថិតក្នុងការតាមដាន នៅតាមបណ្តាមន្ទីរពេទ្យមួយចំនួន ទន្ទឹមនឹងនេះដែរ មានអ្នកស្លាប់ចំនួន៧នាក់ ត្រូវបានគេរាយការណ៍ឲ្យដឹង ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top