វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០ថា សាកលវិទ្យាល័យ University of Washington បានឲ្យដឹងកាលពីថ្ងៃចន្ទថា តាមការប៉ាន់ប្រមាណ គឺអាចមានអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩ នៅសហរដ្ឋអាមេរិក លើសពី១៣៤.០០០នាក់ រហូតដល់ដើមខែសីហា ខាងមុខ ។
វិទ្យាស្ថានវាយតម្លៃ និងសុខភាពម៉ាទ្រីក ហៅកាត់ (IHME) បានប៉ាន់ប្រមាណថា អ្នកស្លាប់គិតត្រឹមថ្ងៃទី៤ ខែសីហា ខាងមុខ ដោយសារជំងឺកូវីដ១៩ មានចំនួន១៣៤.៤៧៥នាក់ ជាមួយគ្នានេះដែរ ជាកម្រិតមួយពី៩៥.០៩២នាក់ ដល់២៤២.៨៩០នាក់ ។
វិទ្យាស្ថាន IHME បានបញ្ជាក់ នៅក្នុងសេចក្តីប្រកាសមួយថា “ទាំងនេះជាការផែនការ ដែលត្រូវបានគិតគូរ យ៉ាងល្អិតល្អន់បំផុត ដែលជាការប៉ាន់ ប្រមាណខ្ពស់បំផុត ជាងការព្យាករណ៍នៅគ្រាមុន ដោយការបូកបន្ថែម នូវផលប៉ះពាល់នៃការស្លាប់ ដែលបានថ្មីៗ និងការផ្លាស់ប្តូរ នូវផលប៉ះពាល់បន្ថែមទៀតជាផ្លូវការ នៅក្នុងគោលការណ៍សង្គម និងចល័ត ដែលមានការឆ្លងជំងឺ យ៉ាងឆាប់រហ័សបំផុត” ។
តាមការស្រង់ទិន្នន័យចុងក្រោយ ដែលបានបង្អុលបង្ហាញថា សហរដ្ឋអាមេរិក បន្តឆ្លងកាន់តែឈានដល់កម្រិតកំពូល ដោយគិតជាមធ្យម មានអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩ លើសពី២.០០០នាក់ក្នុង១ថ្ងៃ ក្នុងរយពេលប៉ុន្មានសប្តាហ៍ កន្លងទៅនេះ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
