Covid-19

បច្ចុប្បន្នភាព បណ្តាប្រទេសសមាជិក អាស៊ានទាំង១០ បានរងគ្រោះ ដោយសារវីរុស COVID-19

ភ្នំពេញ៖ ប្រជាជនបានឆ្លងវីរុសកូវីដ១៩ (ប្រភពតួលេខពី WHO & CDC) គិតត្រឹមថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២០ នៃការឆ្លងជំងឺវីរុសកូវីដ១៩៖ សរុបចំនួនប្រជាជន អាស៊ានទាំង ១០ប្រទេស បានឆ្លងវីរុសកូវីដ១៩ ៖ ១០៣,២៨០នាក់ អ្នកព្យាបាលជាសះស្បើយសរុប ចំនួន៖ ៤៩,៩៧៤នាក់ អ្នកស្លាប់សរុបចំនួន៖ ៣,០៦២នាក់ ។

គិតត្រឹមយប់ ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២០ ចំនួនប្រជាជនបានឆ្លងវីរុសកូវីដ១៩ ៖

០១ នៅប្រទេស សិង្ហបុរី (Singapore) សរុបចំនួន ៣៧,៩១០នាក់ អ្នកព្យាបាលជាសះស្បើយសរុបចំនួន ២៤,៥៥៩នាក់ អ្នកស្លាប់សរុបចំនួន ២៥នាក់។

០២ នៅប្រទេស ឥណ្ឌូនេស៊ី (Indonesia) សរុបចំនួន ៣១,១៨៦នាក់ អ្នកព្យាបាលជាសះស្បើយសរុបចំនួន ១០,៤៩៨នាក់ អ្នកស្លាប់សរុបចំនួន ១,៨៥១នាក់។

៣ នៅប្រទេស ហ្វីលីពីន (Philippines) សរុបចំនួន ២១,៨៩៥នាក់ អ្នកព្យាបាលជាសះស្បើយសរុបចំនួន ៤,៥៣០នាក់ អ្នកស្លាប់សរុបចំនួន ១០០៣នាក់។

០៤ នៅប្រទេស ម៉ាឡេស៊ី (Malaysia) សរុបចំនួន ៨,៣២២ អ្នកព្យាបាល ជាសះស្បើយ សរុបចំនួន៦,៦៧៤នាក់ អ្នកស្លាប់សរុប ចំនួន១១៧នាក់។

០៥ នៅប្រទេស ថៃឡង់ (Thailand) សរុបចំនួន ៣,១១២នាក់ អ្នកព្យាបាលជាសះស្បើយសរុបចំនួន ២,៩៧១នាក់ អ្នកស្លាប់សរុបចំនួន ៥៨នាក់។

០៦ នៅប្រទេស វៀតណាម(Vietnam) សរុបចំនួន ៣២៩នាក់ អ្នកព្យាបាលជាសះស្បើយសរុបចំនួន ៣០៧នាក់ គ្មានអ្នកស្លាប់។

០៧នៅប្រទេស មីយ៉ាន់ម៉ា (Myanmar) សរុបចំនួន ២៤០នាក់ អ្នកព្យាបាលជាសះស្បើយ១៥៦នាក់ អ្នកស្លាប់ ០៦នាក់។

០៨ នៅប្រទេស ប៊្រុយណេ (Brunei) សរុបចំនួន ១៤១នាក់ អ្នកព្យាបាលជាសះស្បើយសរុបចំនួន ១៣៨នាក់ អ្នកស្លាប់សរុបចំនួន ២នាក់។

០៩ នៅប្រទេស កម្ពុជា (Cambodia) សរុបចំនួន ១២៦នាក់ អ្នកព្យាបាលជាសះស្បើយសរុបចំនួន ១២៣នាក់ អ្នកស្លាប់គ្មាន។

១០ នៅប្រទេស ឡាវ (Laos)សរុបចំនួន១៩នាក់ អ្នកព្យាបាលជាសះស្បើយ១៨នាក់ អ្នកស្លាប់គ្មាន ៕

To Top