Covid-19

ប្រធានាធិបតីប្រេស៊ីល គំរាមថា នឹងដកប្រេស៊ីលចេញពី WHO

រីយ៉ូឌឺចាណេរ៉ូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២០ថា លោក Jair Bolsonaro ប្រធានាធិបតីប្រេស៊ីល កាលពីថ្ងៃសុក្របានគំរាម នឹងដកប្រទេសប្រេស៊ីល ចេញពីអង្គការសុខភាព (WHO) ។

លោក Bolsonaro បានថ្លែងថា ប្រេស៊ីល នឹងពិចារណា ទៅលើការចាកចេញពី WHO ដរាបណា ខ្លួនបញ្ឈប់ធ្វើជា ”សមាជិកនយោបាយអង្គការ” ។ ដំបូងឡើយ អង្គការសុខភាពពិភពលោក បានបង្ហាញពីទស្សនៈមួយ ដែលជំទាស់ទៅនឹង កិច្ចខិតខំប្រឹងប្រែង របស់លោក Bolsonaro នឹងដកបម្រាបបិទប្រទេស ខណៈដែលជំងឺកូវីដ១៩ នៅតែបន្តឆ្លងរាលដាលខ្លាំង នៅក្នុងប្រទេស ។

លោកស្រី Margaret Harris អ្នកនាំពាក្យរបស់ WHO បានថ្លែងថា គន្លឹះសំខាន់ នៃការដកបម្រាម ចេញ គួរណាស់ តែមានការឆ្លងបង្ហាញថានៅកម្រិតទាប ។

ក្រសួងសុខាភិបាលបានឲ្យដឹងថា ក្នុងរយៈពេល២៤ម៉ោង កន្លងទៅនេះ អ្នកស្លាប់ថ្មីដោយជំងឺកូវីដ១៩ មានចំនួន១.៤៣៧នាក់ គិតត្រឹមថ្ងៃព្រហស្បតិ៍ នាំឲ្យចំនួនអ្នកស្លាប់សរុប នៅក្នុងប្រទេសប្រេស៊ីល កើនឡើងដល់ ៣៤.០២១នាក់ ៕ ប្រែសម្រួលដោយ៖ម៉ៅ បុប្ផាមករា

To Top