Covid-19

តួកគី មានអ្នកឆ្លងជំងឺកូវីដ១៩កើនឡើង ដល់ជាង១៧ម៉ឺននាក់

អង់ការ៉ា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ថា រដ្ឋមន្ត្រីក្រសួងសុខាភិបាល Fahrettin Koca បានថ្លែងថា ប្រទេសតួកគី ត្រូវបានគេរាយការណ៍ថា មានអ្នកឆ្លងជំងឺថ្មី បង្កដោយវីរុសកូរ៉ូណា ចំនួន៩៨៩នាក់ គិតត្រឹមថ្ងៃចន្ទ នាំឲ្យតួលេខសរុប នៃអ្នកឆ្លងជំងឺនៅក្នុងប្រទេស បានកើនឡើង ដល់១៧១.១២១នាក់ ។

លោកបានថ្លែងឲ្យដឹង នៅលើបណ្តាញសង្គម Twitter ថា “មានការកើនឡើង សម្រាប់អ្នកឆ្លងជំងឺ ប៉ុន្តែវាងាយស្រួង ក្នុងការតាមដាន បើសិនជាវិធានការណ៍ពាក់ម៉ាស់មុខ និងការនៅឆ្ងាយពីគ្នា ត្រូវបានប្រតិបត្តិតាមនោះ” ។

ទន្ទឹមនឹងនេះដែរ មានអ្នកស្លាប់បន្ថែម ចំនួន១៩នាក់ ដែលត្រូវបានគេរាយការណ៍ឲ្យដឹង ដែលនាំឲ្យចំនួនអ្នកស្លាប់សរុប មានរហូតដល់៤.៧១១នាក់ ។ ស្របពេលនេះដែរ អ្នកជំងឺចំនួន៣.៤១១នាក់បានជាសះស្បើយពីជំងឺ ក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ហើយសរុបអ្នកជាសះស្បើយ ពីជំងឺមានរហូតដល់១៤១.៣៨០នាក់ ។ រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានឲ្យដឹងដូច្នេះ ។

គួរបញ្ជាក់ថា ប្រទេសតួកគី ត្រូវបានគេដឹងថា មានករណីផ្ទុះជំងឺកូវីដ១៩ ជាលើកដំបូងពីថ្ងៃទី១១ ខែមីនា ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top