Covid-19

បច្ចុប្បន្នភាព បណ្តាប្រទេសសមាជិក អាស៊ានទាំង១០ បានរងគ្រោះ ដោយសារវីរុស COVID-19

ភ្នំពេញ៖ ប្រជាជនបានឆ្លងវីរុសកូវីដ១៩ (ប្រភពតួលេខពី WHO & CDC) គិតត្រឹមយប់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ នៃការឆ្លងជំងឺវីរុសកូវីដ១៩៖ សរុបចំនួនប្រជាជន អាស៊ានទាំង ១០ប្រទេស បានឆ្លងវីរុសកូវីដ១៩ ៖ ១១៩,០៤៣នាក់ អ្នកព្យាបាលជាសះស្បើយសរុប ចំនួន៖ ៦២,១២៣នាក់ អ្នកស្លាប់សរុបចំនួន៖ ៣,៥០៩នាក់ ។

គិតត្រឹមយប់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ ចំនួនប្រជាជនបានឆ្លងវីរុសកូវីដ១៩ ៖

០១ នៅប្រទេស សិង្ហបុរី (Singapore) សរុបចំនួន ៤០,៨១៨នាក់ អ្នកព្យាបាលជាសះស្បើយសរុបចំនួន ២៩,៥៨៩នាក់ អ្នកស្លាប់សរុបចំនួន ២៦នាក់។

០២ នៅប្រទេស ឥណ្ឌូនេស៊ី (Indonesia) សរុបចំនួន ៣៩,២៩៤នាក់ អ្នកព្យាបាលជាសះស្បើយសរុបចំនួន ១៥,១២៣នាក់ អ្នកស្លាប់សរុបចំនួន ២,១៩៨នាក់។

០៣ នៅប្រទេស ហ្វីលីពីន (Philippines) សរុបចំនួន ២៦,៤២០នាក់ អ្នកព្យាបាលជាសះស្បើយសរុបចំនួន ៦,២៥២នាក់ អ្នកស្លាប់សរុបចំនួន ១០៩៨នាក់។

០៤ នៅប្រទេស ម៉ាឡេស៊ី (Malaysia) សរុបចំនួន ៨,៤៩៣ អ្នកព្យាបាល ជាសះស្បើយ សរុបចំនួន៧,៤០០នាក់ អ្នកស្លាប់សរុប ចំនួន១២១នាក់។

០៥ នៅប្រទេស ថៃឡង់ (Thailand) សរុបចំនួន ៣,១៣៥នាក់ អ្នកព្យាបាលជាសះស្បើយសរុបចំនួន ២,៩៨៧នាក់ អ្នកស្លាប់សរុបចំនួន ៥៨នាក់។

០៦ នៅប្រទេស វៀតណាម(Vietnam) សរុបចំនួន ៣៣៤នាក់ អ្នកព្យាបាលជាសះស្បើយសរុបចំនួន ៣២៣នាក់ គ្មានអ្នកស្លាប់។

០៧នៅប្រទេស មីយ៉ាន់ម៉ា (Myanmar)សរុបចំនួន ២៦១នាក់ អ្នកព្យាបាលជាសះស្បើយ១៦៧នាក់ អ្នកស្លាប់ ០៦នាក់។

០៨ នៅប្រទេស ប៊្រុយណេ (Brunei) សរុបចំនួន ១៤១នាក់ អ្នកព្យាបាលជាសះស្បើយសរុបចំនួន ១៣៨នាក់ អ្នកស្លាប់សរុបចំនួន ២នាក់។

០៩ នៅប្រទេស កម្ពុជា (Cambodia) សរុបចំនួន ១២៨នាក់ អ្នកព្យាបាលជាសះស្បើយសរុបចំនួន ១២៥នាក់ អ្នកស្លាប់គ្មាន។

១០ នៅប្រទេស ឡាវ (Laos)សរុបចំនួន១៩នាក់ អ្នកព្យាបាលជាសះស្បើយ១៩នាក់ អ្នកស្លាប់គ្មាន ៕

To Top