Covid-19

សម្ដេច ស ខេង ៖ ៦ខែនេះ ទោះកម្ពុជាជួបវិបត្តិកូវីដ-១៩ ក៏ភាគីពាក់ព័ន្ធប្រយុទ្ធប្រឆាំង ទទួលបានជោគជ័យ

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍតាម បែបប្រជាធិតេយ្យ នៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) មានប្រសាសន៍ថា ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២០ ទោះបីកម្ពុជា ជួបស្ថានភាពការរីក រាលដាលនៃជំងឺ កូវីដ-១៩ ក៏ដោយ ក៏ភាគីពាក់ព័ន្ធរួមគ្នាអនុវត្តកិច្ចការ នានាប្រយុទ្ធប្រឆាំង ដោយទទួលបានជោគជ័យ។

សម្ដេចក្រឡាហោម បានមានប្រសាសន៍បែបនេះ ក្នុងកិច្ចប្រជុំលើកទី១៨ របស់គណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិតេយ្យ នៅថ្នាក់ក្រោមជាតិ គ.ជ.អ.ប នាព្រឹកថ្ងៃ ពុធ ខែមិថុនា ឆ្នាំ២០២០ ។

សម្ដេចស ខេង បានថ្លែងថា «ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២០នេះ ទោះបីស្ថិតក្នុងស្ថានភាពដ៏លំបាក ដោយសារការឆ្លងការរីករាលដាល នៃជំងឺ កូវីដ-១៩ ក៏ដោយ ក៏យើងបានរួមសហការគ្នារៀបចំ និងអនុវត្តកិច្ចការជាអាទិភាពចាំបាច់នានា ដែលធ្វើឲ្យយើងទទួល បានលទ្ធផល ប្រកបដោយជោគជ័យ ក្នុងការប្រយុទ្ធប្រឆាំងជំងឺ ដ៏កាចសាហាវនេះ ។ ព្រមទាំងបានរក្សានិរន្តរភាព នូវការបំពេញការងារ តាមវិស័យជំនាញរបស់ខ្លួន និងប្រកាន់ភ្ជាប់ការងារនានារបស់ខ្លួន»៕

ដោយ ៖ អេង ប៊ូឆេង

To Top