Covid-19

អ៊ីស្រាអែល និងសហភាពអារ៉ាប់រួម នឹងសហការគ្នា ក្នុងដំណើរប្រយុទ្ធប្រឆាំង មេរោគកូរ៉ូណា

បរទេស៖ ប្រទេសអ៊ីស្រាអែល និងសហភាពអារ៉ាប់រួម នឹងសហការគ្នា ក្នុងដំណើរប្រយុទ្ធប្រឆាំងមេរោគកូរ៉ូណា នេះបើតាមសម្តី របស់ប្រទេសទាំងពីរ និយាយកាលពីថ្ងៃព្រហស្បតិ៍ ហើយនេះគឺជាការជំរុញ បង្កើតអាចទៅរួចមួយ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់អ៊ីស្រាអែល ដើម្បីធ្វើឲ្យចំណងមិត្តភាព មានភាពប្រក្រតីវិញ ជាមួយបណ្ដាប្រទេស នៅឈូងសមុទ្រអារ៉ាប់។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ សហភាពអារ៉ាប់រួម ឈ្មោះ WAM បានរាយការណ៍ប្រាប់ថា ក្រុមហ៊ុនឯកជនចំនួនពីរ មកពីសហភាពអារ៉ាប់រួម និងក្រុមហ៊ុនចំនួនពីរមកពីអ៊ីស្រាអែល នឹងធ្វើការងាររួមគ្នា លើគម្រោងឱសថ ដែលរួមមានទាំងថ្នាំ ប្រយុទ្ធប្រឆាំងនឹងមេរោគកូរ៉ូណា។

គួរបញ្ជាក់ថា សហប្រតិបត្តិការនេះ គឺត្រូវបានធ្វើឡើង ស្របពេលដែលមានការប្រឆាំង ដ៏ខ្លាំងក្លារបស់អារ៉ាប់ ចំពោះគម្រោងការណ៍អ៊ីស្រាអែល ដាក់ឲ្យចូលជាឧបសម្ព័ន្ធរបស់ខ្លួន ក្រោមគម្រោងសន្តិភាពមួយ របស់អាមេរិក នូវផ្នែកនៃតំបន់ West Bank ជាទឹកដីដែលពួកប៉ាឡេស្ទីន ស្វះស្វែងបង្កើតជារដ្ឋ៕ ប្រែសម្រួល៖ប៉ាង កុង

To Top