Covid-19

បារាំងត្រៀមធ្វើយុទ្ធនាការដ៏ធំមួយ ធ្វើតេស្តកូវីដ១៩ នៅទូទាំងប្រទេស

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសុក្រ ទី២៦ ខែមិថុនានេះ បានឲ្យដឹងថា ប្រទេសបារាំងនឹងចាប់ផ្តើម ធ្វើការប្រតិបត្តិការ ធ្វើតេស្តវិរុសកូវីដ១៩ ដ៏ធំមួយនៅទូទាំងប្រទេស។

ការប្រកាសដែលត្រូវបានធ្វើឡើង ដោយរដ្ឋមន្ត្រីសុខាភិបាល លោក Olivier Veran ដោយលោកបានបញ្ជាក់ទៀតថា យុទ្ធនាការនេះ គឺមានគោលបំណងធំ ទៅលើក្រុមមនុស្សទាំងឡាយណា ដែលរស់នៅក្បែរតំបន់ឆ្លងបំផុត នៅទូទាំងប្រទេស ធ្វើយ៉ាងណាដើម្បីទប់ឲ្យជាប់ មិនឲ្យមានការបន្តរីករាលដាល បន្ថែមទៀតនៃកូវីដ១៩។

ក្នុងនោះលោករដ្ឋមន្ត្រី បានបញ្ជាក់យ៉ាងច្បាស់ដែរថា សម្រាប់តែតំបន់ដែលនៅក្បែរ និងទីក្រុងប៉ារីសទាំងមូល មនុស្សប្រមាណជា ១,៣លាននាក់ នឹងទទួលបានប័ណ្ណពីរដ្ឋាភិបាល ដើម្បីអាចយកទៅធ្វើតេស្ត នៅតាមមន្ទីរពេទ្យសាធារណៈ និងឯកជនទាំងឡាយ ទោះបីជាពួកគេ មិនមានរោគសញ្ញាអ្វីសោះក្តី៕

ប្រែសម្រួល៖ស៊ុនលី

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top