Covid-19

ប៉ូឡូញដំណើរការ ការបោះឆ្នោតប្រធានាធិបតីឡើងវិញហើយ នៅថ្ងៃអាទិត្យនេះ

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអាទិត្យ ទី២៨ ខែមិថុនានេះ បានឲ្យដឹងថា ស្ថានីយបោះឆ្នោតទាំងឡាយ របស់ប៉ូឡូញ បានបើកទ្វាវិញហើយនៅថ្ងៃនេះ សម្រាប់ការបោះឆ្នោតប្រធានាធិបតីជុំទី១ ដែលធ្លាប់ត្រូវបានគ្រោងធ្វើឡើង តាំងតែពីថ្ងៃទី១០ ខែឧសភាមកម្ល៉េះ។

គួរឲ្យដឹងដែរថា ប្រធានាធិបតីបច្ចុប្បន្នប៉ូឡូញ លោក Andrzej Duda មកពីគណបក្សអភិរក្សនិយម និងច្បាប់យុត្តិធម៌ កំពុងស្វែងរកការបោះឆ្នោតឡើងវិញ សម្រាប់អាណត្តិ ៥ ឆ្នាំទៀត បន្ទាប់ពីលោកទទួលបានជោគជ័យ ក្នុងការបោះឆ្នោតឆ្នាំ ២០១៥ ។

ជាលទ្ធផលស្ទាបស្ទង់មតិ បានបង្ហាញថា គូប្រជែងសំខាន់ របស់ប្រធានាធិបតីបច្ចុប្បន្ន គឺអភិបាលក្រុង Warsaw លោក Rafal Trzaskowski ដែលជាអ្នកប្រជាធិបតេយ្យសេរីនិយម ដែលបានចូលរួម ក្នុងការប្រណាំងនេះ ជំនួសលោក Malgorzata Kidawa-Blonska ៕

ប្រែសម្រួល៖ស៊ុនលី

To Top