Covid-19

កូរ៉េខាងត្បូង គ្រោងផ្ដល់ជំនួយមនុស្សធម៌ ១៣ពាន់លានដុល្លារ ដល់ជនភៀសខ្លួនស៊ីរី នៅឆ្នាំនេះ

សេអ៊ូល៖ ក្រសួងការបរទេសថា ប្រទេសកូរ៉េខាងត្បូង នឹងផ្តល់ជំនួយមនុស្សធម៌ចំនួន ១៣ លានដុល្លារអាមេរិកក្នុងឆ្នាំនេះ ដើម្បីគាំទ្រជនភៀសខ្លួន និងជនចំណាកស្រុកស៊ីរី នៅចំពេលមានការរីករាលដាល នៃជំងឺឆ្លងកូវីដ-១៩។

លោក Ham Sang-wook អនុរដ្ឋមន្រ្តីក្រសួងការបរទេស ទទួលបន្ទុកកិច្ចការពហុភាគី និងពិភពលោក បានប្រកាស នៅក្នុងសម័យប្រជុំនិម្មិតមួយ កាលពីល្ងាចថ្ងៃអង្គារ នៃសន្និសីទក្រុងប្រ៊ុចសែល លើកទី ៤ ស្តីពីការគាំទ្រអនាគត នៃប្រទេសស៊ីរីនិងតំបន់ ដែលសហការណ៍រៀបចំ ដោយសហភាពអឺរ៉ុ បនិងអង្គការសហប្រជាជាតិ អំពីជំនួយខាងលើនេះ។

ការបរិច្ចាគដែលបានសន្យា ធ្វើឡើងដើម្បីឆ្លើយតប ទៅនឹងគំនិតផ្តួចផ្តើម ដឹកនាំដោយសហរដ្ឋអាមេរិក ក្នុងគោលបំណងជំរុញ ការគាំទ្រជាអន្តរជាតិដល់ជនភៀសខ្លួន និងជនចំណាកស្រុក មកពីប្រទេសស៊ីរី ដែលជាប្រទេសមួយ ដែលទទួលរងនូវសង្រ្គាមស៊ីវិល ដែលកំពុងបន្តកើតមាន៕ ដោយ៖ ឈូក បូរ៉ា

To Top