Covid-19

រដ្ឋបាលលោក ត្រាំ ស្នើច្បាប់បដិសេធជនភៀសខ្លួន ដោយផ្អែកលើមេរោគកូវីដ១៩

បរទេស៖ រដ្ឋបាលរបស់លោក ត្រាំ នៅក្នុងពេលបច្ចុប្បន្ននេះ តាមសេចក្តីរាយការណ៍ កំពុងតែគ្រោងស្នើច្បាប់ថ្មីមួយ ដែលផ្អែកលើភាពគ្រោះថ្នាក់ បង្កឡើងពីការរាតត្បាត ឆ្លងមេរោគកូរ៉ូណា ជាយុត្តិកម្មសម្រាប់បដិសេធ ការសុំសិទ្ធិជ្រកកោន របស់ជនអន្តោប្រវេសន៍ នៅសហរដ្ឋអាមេរិក។

ច្បាប់ដែលស្នើឡើង ពីក្រសួងសន្តិសុខផ្ទៃប្រទេស និងក្រសួងយុត្តិធម៌នេះ គឺត្រូវបានផ្សាយចេញ នៅក្នុងឯកសារចុះបញ្ជីសហព័ន្ធ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ហើយនឹងអនុញ្ញាត ឲ្យរដ្ឋបាលអាមេរិក ធ្វើការរារាំងជនអន្តោប្រវេសន៍ ដោយផ្អែក លើការគម្រាមកំហែងជាអន្តរជាតិ ពីការរាតត្បាតឆ្លង នៃមេរោគកូរ៉ូណា។

យោងតាម សេចក្តីរាយការណ៍មួយ ចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ បានឲ្យដឹងថា ការកាត់បន្ថយការគម្រាមកំហែង នឹងត្រូវធ្វើឡើង ចំពោះអ្វីដែលជាចម្បង គឺកិច្ចសម្ភាសលើកដំបូង នៅក្នុងដំណើរការដាក់ពាក្យសុំ និងមិនមែន នៅក្នុងតុលាការអន្តោប្រវេសន៍នោះទេ៕ ប្រែសម្រួល៖ប៉ាង កុង

To Top