Covid-19

អាមេរិក បិទមូលដ្ឋានយោធារបស់ខ្លួន២ នៅលើកោះអូគីណាវ៉ា ក្រោយរកឃើញ អ្នកឆ្លងមេរោគកូវីដ១៩ ចំនួន ៦១នាក់

បរទេស៖ រដ្ឋាភិបាលខេត្តរបស់ជប៉ុន បាននិយាយនៅថ្ងៃសៅរ៍ថា មូលដ្ឋានទ័ពម៉ារីនអាមេរិក ចំនួន ២ នៅលើកោះអូគីណាវ៉ា ត្រូវបានយោធាបិទទ្វារ ក្រោយមានករណីឆ្លងវីរុសចំនួន ៦១ ករណីនៅសប្តាហ៍នេះ។

យោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា ក្រុមមន្ត្រីរដ្ឋាភិបាល បាននិយាយថា កងកម្លាំងសហរដ្ឋអាមេរិក បានប្រាប់រដ្ឋាភិបាល នៃកោះអូគីណាវ៉ាករណីទាំងនេះ ត្រូវបានបញ្ជាក់នៅចន្លោះថ្ងៃអង្គារ និងថ្ងៃសៅរ៍ នៅឯស្ថានីយ៍អាកាសម៉ារីន សហរដ្ឋអាមេរិក Futenma និង Camp Hansen ហើយមូលដ្ឋានទាំងពីរ ត្រូវបានបិទទ្វារ។

ពួកគេបាននិយាយថា ឧត្តមសេនីយ៍ឯក Stacy Clardy មេបញ្ជាការ នៃកងកំលាំងទ័ពម៉ារីន III និងជាប្រធាន កងកម្លាំងសហរដ្ឋអាមេរិកនៅអូគីណាវ៉ា បានពន្យល់ពីស្ថានភាព នៃការឆ្លងមេរោគ នៅឯមូលដ្ឋានយោធា ទៅកាន់រដ្ឋាភិបាល លោក Denny Tamaki តាមទូរស័ព្ទ៕ ប្រែសម្រួលៈ ណៃ តុលា

To Top
×