Covid-19

ហេតុអ្វីបានជាប្រទេសឥណ្ឌា មានអ្នកឆ្លងជំងឺកូវីដ១៩ ឆាប់រហ័សម្ល៉េះ?

ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១២ ខែកក្កដា ឆ្នំា២០២០ថា ក្រសួងសុខាភិបាលសហព័ន្ធ របស់ប្រទេសឥណ្ឌា បានប្រកាសទិន្នន័យឲ្យដឹងថា សរុបអ្នកឆ្លងជំងឺកូវីដ១៩ កើនឡើងលើសពី៨០០.០០០នាក់ នៅក្នុងប្រទេសឥណ្ឌា គិតត្រឹមថ្ងៃសៅរ៍ គឺបានកើនឡើងដល់ ៨២០.៩១៦នាក់ ខណៈដែលអ្នកស្លាប់ មានចំនួន២២.១២៣នាក់ ។

ក្រុមអ្នកជំនាញថា ការឆ្លងជំងឺបានការកើនឡើងខ្លំាង រកឃើញតាមរយៈការធ្វើតេស្ត នៅទូទាំងប្រទេស និងការមិនយកចិត្តទុកដាក់ របស់ពលរដ្ឋ ។

យោងតាមទិន្នន័យក្រសួង បានឲ្យដឹងថា ចំនួនអ្នកស្លាប់បន្ថែមទៀត មាន៥១៩នាក់ ដោយសារជំងឺកូវីដ១៩ ក្រៅពីនេះ មានអ្នកមានលទ្ធផលវិជ្ជមាន ចំនួន២៧.១១៤នាក់ ដែលត្រូវបានគេរាយការណ៍ឲ្យដឹង នៅក្នុងអំឡុងពេល២៤ម៉ោង កន្លងទៅនេះ នៅទូទាំងប្រទេស ។ នេះគឺជាការកើនឡើងខ្លាំងបំផុត ក្នុងរយៈពេលតែ១ថ្ងៃប៉ុណ្ណោះ នៃអ្នកឆ្លងជំងឺថ្មី នៅក្នុងប្រទេសនេះ ។

តាមរយៈការបង្ហាញឲ្យដឹង សរុបនៃអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសឥណ្ឌា ត្រូវបានគេរំពឹងថា នៅទូទាំងប្រទេស នឹងកើនឡើងដល់១លាននាក់ នៅសប្តាហ៍ក្រោយ ។ ក្រុមអ្នកជំនាញបាននិយាយថា អ្នកដែលចម្លងយ៉ាងរហ័ស បានកើនឡើងតាមរយៈ ការធ្វើតេស្តឃើញថា មានការកើនឡើងជាប្រចាំថ្ងៃ ហើយដោយសារតែប្រទេសនេះ បានសម្រេចចិត្ត បើករោងចក្រ និងពាណិជ្ជកម្មជាច្រើន បន្ទាប់ពីបានបិទប្រទេស កាលពីថ្ងៃទី២៥ ខែមីនា ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top
×