Covid-19

សិង្ហបុរី មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន៣២២នាក់

សិង្ហបុរី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល បានឲ្យដឹងថា សិង្ហបុរី ត្រូវបានគេរាយការណ៍ឲ្យដឹងថា មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន៣២២នាក់ គិតត្រឹមរសៀលថ្ងៃចន្ទ ក្នុងនោះបូករួមទាំង១១នាក់ នៅក្នុងសហគមន៍ និង៥នាក់ជាករណីមកពីខាងក្រៅ ។

ករណីនៅក្នុងសហគមន៍ គឺមានពលរដ្ឋសិង្ហបុរីម្នាក់ អ្នកនៅអចិន្ត្រៃយ៏ម្នាក់ និង៩នាក់ កាន់លិខិតបម្រើការងារជាកម្មករ ។

ក្រសួងសុខាភិបាល បានឲ្យដឹងថា ៤នាក់ក្នុងចំណោម អ្នកដែលឆ្លងក្នុងសហគមន៍ គឺមានជាប់ពាក់ព័ន្ធនឹងករណីដំបូង ឬការប្រមូលផ្តុំគ្នា ។

ក្រសួងបានឲ្យដឹងថា “ចំនួនអ្នកឆ្លងជំងឺនៅក្នុងសហគមន៍ ក៏ត្រូវបានគេដឹងថា មានការកើនឡើង ដោយគិតជាមធ្យម គឺមាន៦ករណីក្នុង១ថ្ងៃ នៅក្នុងសប្តាហ៍នេះ នៅពេលមុន ជាមធ្យមមាន៨នាក់ក្នុង១ថ្ងៃ កាលពីសប្តាហ៍មុន” ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top