Covid-19

វៀតណាមរកឃើញ អ្នកឆ្លងវីរុសកូវីដ១៩ថ្មី ៤នាក់ទៀត នៅទីក្រុង ហូជីមិញ, ហាណូយ និងខេត្ត ដាក់ឡាក់

បរទេស៖ ប្រទេសវៀតណាមបានបញ្ជាក់ ពីករណីឆ្លងថ្មីវីរុសកូវីដ១៩ ចំនួន ៤ ករណីទៀតនៅល្ងាចថ្ងៃពុធ នៅទីក្រុងហាណូយ ទីក្រុងហូជីមិញ និងខេត្តខ្ពង់រាបកណ្តាលនៃខេត្តដាក់ឡាក់។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា “ អ្នកជំងឺទី ៤៤៧” ជាបុរសអាយុ ២៣ ឆ្នាំរស់នៅសង្កាត់ Nam Tu Liem ក្នុងក្រុងហាណូយ។ កន្លែងធ្វើការរបស់គាត់ គឺភោជនីយដ្ឋានភីហ្សា Al Fresco ក៏ត្រូវបានបិទកាលពីព្រឹក ថ្ងៃពុធ ផងដែរ។

ផ្ទាំងពាណិជ្ជកម្ម

អ្នកជំងឺទី៤៤៨” គឺជាស្ត្រីអាយុ ២១ ឆ្នាំនៅស្រុក Cu Kuin ខេត្ត ដាក់ឡាក់ ហើយអ្នកជំងឺទី ៤៤៩” ជាបុរសអាយុ ៥៧ ឆ្នាំមានសញ្ជាតិអាមេរិកដែល រស់នៅសង្កាត់លៀនឆាយ ក្រុងដាណាង។ អ្នកជំងឺទី៤៥០” គឺជាស្ត្រីអាយុ ៤៦ ឆ្នាំម្នាក់ដែលមើលថែ “អ្នកជំងឺទី៤៤៩” ។

ប្រទេសវៀតណាមបានកត់ត្រាករណីចម្លង នៅក្នុងសហគមន៍ចំនួន ៣៤ ករណីចាប់តាំងពីថ្ងៃសៅរ៍មក ដោយ ២៦ករណី រកឃើញ នៅទីក្រុង Da Nang , ៣ ករណី រកឃើញនៅខេត្ត Quang Nam , ២ ករណីនៅទីក្រុង ហូជីមិញ និង ១ ករណីរៀងៗទៀតនៅហាណូយ ខេត្ត Quang Ngai និងខេត្ត ដាក់ឡាក់៕ ប្រែសម្រួលៈ ណៃ តុលា

To Top