ប៊ុយណូសអៃ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ថា លោក Alberto Fernandez ប្រធានាធិបតី របស់ប្រទេសអាហ្សង់ទីន បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ថា គាត់មាន “ក្តីកង្វល់យ៉ាងខ្លាំង” អំពីការកើនឡើង នៃវីរុសកូរ៉ូណា (ជំងឺកូវីដ១៩) ដែលបានឆ្លងនៅទូទំាងប្រទេស ហើយបានប្តេជ្ញាថា នឹងបង្កើនថែមទៀត ទៅលើការដាក់ឲ្យនៅឆ្ងាយពីគ្នា តាមវិធានការណ៍ ដែលបានដាក់ឲ្យអនុវត្តន៍ ចាប់តាំងពីខែមីនានោះ ។
លោក Fernandez បានថ្លែង នៅក្នុងបទសម្ភាសន៍មួយនៅក្រុង ប៊ុយណូសអៃ ថា “យើងមានបញ្ហាមួយ ហើយយើងមិនអាចទុកបញ្ហានេះ ឲ្យនៅកើតមានឡើងដដែលនោះទេ ។ បើសិនជាមិនបានធ្វើអ្វីទេនោះ វា (ការផ្ទុះជំងឺ)បានរីកធំឡើងៗ បន្ទាប់មក យើងបានគិតត្រូវធ្វើអ្វីផ្សេងទៀត” ។
បច្ចុប្បន្ននេះ អាហ្សង់ទីន ស្ថិតក្នុងដំណាក់កាល នៃការបិទប្រទេស ដែលនឹងអស់សុពលភាព នៅថ្ងៃអាទិត្យ ប៉ុន្តែ លោក Fernandez បានថ្លែងថា ថាតើវិធានការណ៍ នឹងត្រូវបន្ធូរបន្ថយ តាមកាលៈទេសៈ ឬយ៉ាងណា ។
លោកប្រធានាធិបតីបានថ្លែងថា “ខ្ញុំមានក្តីបារម្ភជាខ្លាំង អំពីស្ថានភាពនេះ ។ យើបានខំប្រឹងប្រែងណាស់ យើងបានធ្វើវាបានល្អហើយ ដោយមិនទុកឲ្យជនរងគ្រោះ អស់សង្ឃឹមនោះទេ ប៉ុន្តែយើងនឹងត្រូវបញ្ជាក់ខ្លះៗដែរ បើនិយាយដោយស្មោះ ដោយសារតែនេះ មិនបានធ្វើការងារនេះ” ។
គិតចាប់តាំងពីមានផ្ទុះជំងឺកូវីដ១៩ ជាលើកដំបូង កាលពីថ្ងៃទី៣ ខែមីនា អាហ្សង់ទីន ត្រូវបានគេរាយការណ៍ថា មានករណីឆ្លងចំនួន១៧៨.៩៩៦នាក់ និងមានអ្នកជាសះស្បើយ ចំនួន៨០.៥៩៦នាក់ និងស្លាប់ចំនួន៣.៣១១នាក់ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា