Covid-19

កូវីដ១៩៖ អ្នកជំនាញទស្សទាយថា ពលរដ្ឋអាមេរិក យ៉ាងហោចណាស់២ម៉ឺននាក់ទៀត នឹងស្លាប់ក្នុងរយៈពេល ២១ថ្ងៃខាងមុខ

បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃអាទិត្យនេះ បានឲ្យដឹងថា សហរដ្ឋអាមេរិក គឺនឹងត្រូវគេទស្សទាយថា នឹងអាចរាយការណ៍ អ្នកបាត់បង់ជីវិត ដែលទាក់ទងនឹងវិរុសកូវីដ១៩ ច្រើនជាងតំបន់ណាទាំងអស់ លើពិភពលោក ដោយក្នុងនោះតួលេខស្លាប់ នឹងមានចំនួន ២០០០០ នាក់ទៀត ក្នុងរយៈពេលត្រឹមតែ៣ សប្តាហ៍ទៀត។

ការព្យាករណ៍ ដែលត្រូវបានចេញផ្សាយ ដោយមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺអាមេរិកាំង CDC បានបង្ហាញ ពីតួលេខស្ទាបស្ទង់របស់ខ្លួនថា ជនជាតិអាមេរិកជាង ១៧៣០០០ នាក់ ដែលនឹងត្រូវបាត់បង់ជីវិត នៅត្រឹមថ្ងៃទី ២២ ខែសីហា ប៉ុន្តែមកដល់ពេលនេះ យ៉ាងហោចណាស់ ជនជាតិអាមេរិក ១៥៤៤៤៧ នាក់ មកហើយបានស្លាប់ ចាប់តាំងពីការចាប់ផ្តើមរាតត្បាត ដែលមានន័យថា នឹងត្រូវមានមនុស្សបាត់បង់ជីវិត យ៉ាងហោចណាស់ជិត ២ម៉ឺននាក់ទៀត គិតដល់កាលកំណត់មួយនេះ។

CDC និយាយទៀតថា ការស្លាប់ថ្មីទំនងជាកើនឡើង នៅរដ្ឋធំៗមួយចំនួនដូចជា Alabama, Kentucky, New Jersey, Puerto Rico, Tennessee និង Washington ។ រដ្ឋខ្លះក្នុងចំណោមរដ្ឋទាំងនេះ កាលពីមុនបានរាយការណ៍ អំពីភាពល្អប្រសើរ នៃស្ថានភាពឆ្លងនៃ វីរុស ប៉ុន្តែឥឡូវនេះពួកគេ ត្រូវបានគេដឹងថា កំពុងតែបង្កើនការព្រមានសាជាថ្មី របស់ពួកគេម្តងទៀតហើយ៕

ប្រែសម្រួល៖ស៊ុនលី

To Top