Covid-19

ឥណ្ឌា មានអ្នកឆ្លងជំងឺកូវីដ១៩ កើនលើស ១,៧លាននាក់

ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាលសហព័ន្ធ បានឲ្យដឹងថា សរុបអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសឥណ្ឌា បានកើនឡើងលើស ១,៧លាននាក់ គិតត្រឹមថ្ងៃអាទិត្យ គឺមានរហូតដល់ ១.៧៥០.៧២៣នាក់ ។

ករណីអ្នកឆ្លងជំងឺថ្មី មានជាង២០០.០០០នាក់ ដែលត្រូវបានគេរកឃើញ នៅទូទាំងប្រទេស ក្នុងរយៈពេល៤ថ្ងៃកន្លងទៅនេះ ។ ថ្ងៃអាទិត្យ ជាថ្ងៃទី៤ហើយ ដែលមានឆ្លងជំងឺ​ លើសពី៥០.០០០នាក់ ដែលបូកបន្ថែមអ្នកឆ្លងជំងឺសរុប ដោយសារ ជំងឺកូវីដ១៩ ។

ក្រសួងបានឲ្យដឹងថា មានអ្នកស្លាប់ថ្មីទៀត ចំនួន៨៥៣នាក់ ដោយសារជំងឺកូវីដ១៩ ក្រៅពីនេះ មានអ្នកឆ្លងជំងឺថ្មីទៀត ចំនួន៥៤.៧៣៥នាក់ ត្រូវបានគេរាយការណ៍ឲ្យដឹង ក្នុងអំឡុងពេល២៤ម៉ោងកន្លងទៅនេះ នៅទូទាំងប្រទេស ដែលនាំឲ្យចំនួនអ្នកស្លាប់ មានរហូតដល់៣៧.៣៦៤នាក់ និងអ្នកឆ្លងជំងឺមាន ចំនួន១.៧៥០.៧២៣នាក់ ។

ក្រសួងបានចេញ សេចក្តីប្រកាសព័ត៌មានមួយថា “គិតត្រឹមម៉ោង៨និង០០នាទីព្រឹក (ម៉ោងក្នុងស្រុក) កាលពីថ្ងៃអាទិត្យ មានអ្នកស្លាប់ចំនួន ៣៧.៣៦៤នាក់ ដោយសារវីរុសកូរ៉ូណា ដែលបានកត់ត្រា នៅក្នុងប្រទេសនេះ” ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top