Covid-19

ចំនួនអ្នកស្លាប់ ដោយសារជំងឺកូវីដ-១៩ នៅទូទាំងពិភពលោក កើនឡើងដល់ជាង ៧១ម៉ឺននាក់

ញូវយ៉ក៖ ការស្លាប់ ដោយជំងឺរាតត្បាតកូវីដ-១៩ នៅលើសកលលោក មានចំនួន ៧១ ម៉ឺននាក់ កាលពីថ្ងៃព្រហស្បតិ៍ នេះបើយោងតាម មជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងវិស្វកម្មប្រព័ន្ធ Johns Hopkins។

ករណីឆ្លងជំងឺរាតត្បាតនេះ នៅទូទាំងពិភពលោក បានកើនឡើងដល់ ១៨.៩០៨.១១១ ករណីដែលចំនួនអ្នកស្លាប់ កើនដល់ ៧១០.៣១៨ គិតត្រឹមម៉ោង ៣:៣៤ នាទី នេះបើយោងតាមទិន្នន័យ CSSE បានបង្ហាញ។

សហរដ្ឋអាមេរិក បានរាយការណ៍ថាមានករណី និងការស្លាប់ច្រើនបំផុតលើ COVID-១៩ ដែលមានចំនួនអ្នកឆ្លង ៤.៨៦៤.១៥១ករណី និងស្លាប់ ១៥៩.៦០០នាក់ បន្ទាប់មកគឺប្រទេសប្រេស៊ីល ដែលមាន ២.៨៥៩.០៧៣ ករណី និងមានអ្នកស្លាប់ ៩៧.២៥៦ នាក់។

គួរបញ្ជាក់ថា ប្រទេសផ្សេងទៀត ដែលមានអ្នកស្លាប់ជាង ៣០.០០០ នាក់រួមមានម៉ិកស៊ិក អង់គ្លេស ឥណ្ឌា អ៊ីតាលី និងបារាំង៕ ដោយ៖ ឈូក បូរ៉ា

To Top