Covid-19

រុស្ស៊ី ក្លាយជាប្រទេសដំបូង អនុម័តប្រើថ្នាំវ៉ាក់សាំងកូវីដ១៩

បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន បាននិយាយនៅថ្ងៃអង្គារនេះថា ប្រទេសរុស្ស៊ី បានក្លាយជាប្រទេសដំបូងក្នុងពិភពលោក ផ្តល់ការអនុម័តជាផ្លូវការ ចំពោះថ្នាំវ៉ាក់សាំងកូវីដ១៩ ក្រោយរយៈពេលតិចជាង២ខែ បន្ទាប់ពីតេស្តសាកល្បងលើមនុស្ស ហើយថ្នាំវ៉ាក់សាំងនេះ ត្រូវបានទីក្រុងមូស្គូកើតសរសើរថា ជាភស្តុតាងនៃសមត្ថភាព ខាងវិទ្យាសាស្ត្រ។

ថ្លែងនៅក្នុងកិច្ចប្រជុំរដ្ឋាភិបាលមួយ ផ្សាយបន្តផ្ទាល់លើទូរទស្សន៍រដ្ឋ លោក ពូទីន បាននិយាយថា ថ្នាំវ៉ាក់សាំង ដែលអភិវឌ្ឍផលិតឡើង ដោយវិទ្យាស្ថាន Gamaleya របស់ទីក្រុងមូស្គូ គឺមានសុវត្ថិភាព និងថា វាក៏ធ្លាក់ចាក់ឲ្យកូនស្រីម្នាក់ របស់លោកផងដែរ។

គួរបញ្ជាក់ថា នៅក្នុងពេលបច្ចុប្បន្ននេះ ថ្នាំវ៉ាក់សាំងជាង១០០មុខ កំពុងតែត្រូវបានធ្វើការអភិវឌ្ឍផលិត នៅជុំវិញពិភពលោក ក្នុងកិច្ចប្រឹងប្រែង បញ្ឈប់ការរាតត្បាតជម្ងឺកូវីដ១៩ ហើយយ៉ាងតិចបំផុត មានថ្នាំវ៉ាក់សាំងចំនួន៤មុខ កំពុងស្ថិតនៅក្នុងដំណាក់កាល សាកល្បងចុងក្រោយលើមនុស្ស នេះបើយោងតាមទិន្នន័យ របស់អង្គការសុខភាពពិភពលោក៕ ប្រែសម្រួល៖ប៉ាង កុង

To Top