Covid-19

រុស្ស៊ី នឹងចាប់ផ្តើមផលិតវ៉ាក់សាំង COVID-១៩ របស់ខ្លួន ក្នុងរយៈពេលពីរសប្តាហ៍ទៀត

ម៉ូស្គូ៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាល របស់ប្រទេសលោក Mikhail Murashko បានឲ្យដឹងថា ប្រទេសរុស្ស៊ី នឹងចាប់ផ្តើមផលិតវ៉ាក់សាំង COVID-១៩ របស់ខ្លួនក្នុងរយៈពេល ពីរសប្តាហ៍ទៀត នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។

លោក Murashko បានឲ្យដឹង នៅក្នុងសន្និសីទកាសែតមួយថា “ដំបូងបង្អស់កន្លែងផលិត នៅប្រទេសរុស្ស៊ី នឹងត្រូវបានតម្រង់ទិស ឆ្ពោះទៅរកទីផ្សារក្នុងស្រុក ដើម្បីឆ្លើយតបនឹងតម្រូវការ របស់ប្រជាជនរបស់យើង” ។

លោករដ្ឋមន្រ្តីបានបន្ដថា ប្រទេសរុស្ស៊ី នឹងផ្តល់វ៉ាក់សាំងនេះ ទៅប្រទេសដទៃទៀត នៅពេលដែលវាមានបរិមាណគ្រប់គ្រាន់ ហើយលោកបានបន្ថែមទៀតថា ការសង្ស័យរបស់ប្រទេសបរទេស អំពីប្រសិទ្ធភាពនៃវ៉ាក់សាំងនេះ គឺគ្មានមូលដ្ឋាននោះទេ។

លោកបានបន្ថែមថា វេទិកាដែលវ៉ាក់សាំងត្រូវបានបង្កើត ត្រូវបានសិក្សាយ៉ាងហ្មត់ចត់ ហើយអ្នកនិពន្ធ បានប្រមូលទិន្នន័យ វិទ្យាសាស្ត្រគ្រប់គ្រាន់ ដើម្បីធានាសុវត្ថិភាព៕ ដោយ៖ ឈូក បូរ៉ា

To Top