Covid-19

សម្ដេចតេជោ បន្ដអំពាវនាវ ឲ្យពលរដ្ឋថែរក្សាសុខភាព កុំឲ្យឆ្លងជំងឺកូវីដ-១៩ និងបេីកបរគោរពច្បាប់ចរាចរណ៍

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ កម្ពុជា បានបន្ដអំពាវនាវឲ្យប្រជាពលរដ្ឋ ថែរក្សាសុខភាព កុំឲ្យឆ្លងជំងឺកូវីដ-១៩ ហើយបើកបរ គោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។

សម្ដេចតេជោ ហ៊ុន សែន បានសរសេរ នៅលើបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ ២០២០ថា “សូមជូនពរបងប្អូនជនរួមជាតិ និងមន្រ្តីរាជការបានសម្រាក សប្បាយរីករាយជួបជុំក្រុមគ្រួសារ និងសុខសប្បាយ ក្នុងការធ្វើដំណើរ ទៅកាន់ទីរមណីយដ្ឋានជិតឆ្ងាយ ទូទាំងប្រទេស”។

សម្ដេចតេជោ បន្ដថា “ទន្ទឹមនឹងនះដែរ សូមបងប្អូនប្រជាពលរដ្ឋ ថែរក្សាសុខភាព កុំអោយឆ្លងជំងឺកូវីដ១៩ ហើយសូមបើកបរ គោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា”។

សូមរំលឹកថា គិតត្រឹមព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០ កម្ពុជារកឃើញជំងឺកូវីដ-១៩ ចំនួន២៧៣នាក់ ក្នុងនោះ អ្នកព្យាបាលជាសះស្បើយ ចំនួន២២៩នាក់ ខណៈអ្នកកំពុង សម្រាកព្យាបាលជំងឺកូវីដ-១៩ មានចំនួន៤៤នាក់៕

ដោយ ៖ អេង ប៊ូឆេង

To Top