Covid-19

WHO អំពាវនាវឲ្យអាហ្វ្រិក ដំណើរការសាលារៀនឡើងវិញ ប្រកបដោយសុវត្ថិភាព ពីកូវីដ១៩

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសុក្រនេះ បានសរសេរថា អង្គការសុខភាពពិភពលោក ឬ WHO បានធ្វើការប្រកាសជម្រុញ ឲ្យ ប្រទេសអាហ្វ្រិក ក្នុងដាក់វិធានការណ៍ការពារកូវីដ១៩ ឱ្យបានរឹងមាំមុនពេលចាប់ផ្តើម ការបើកគ្រឹះស្ថានសិក្សាឡើងវិញ។

អង្គការសុខភាពពិភពលោក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយ នៅក្នុងទីក្រុងNairobi ថាការបើកសាលារៀនឡើងវិញ នៅក្នុងតំបន់អាហ្រ្វិកសាហារ៉ា នៃទ្វីបអាហ្រ្វិក គួរតែត្រូវបានអម ដោយការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ ចំពោះវិធីសាស្ត្រនិងគោលការណ៍ណែនាំ ដើម្បីទប់ស្កាត់ការរីករាលដាល នៃវិរុសដ៏កាចសាហាវនេះ។

លោក Matshidiso Moeti នាយកប្រចាំតំបន់ របស់អង្គការសុខភាពពិភពលោក ប្រចាំទ្វីបអាហ្វ្រិក បានមានប្រសាសន៍ថា ដូចទៅនឹងប្រទេសទាំងឡាយ ដែលកំពុងចាប់ផ្តើម បើកដំណើរការអាជីវកម្ម ដោយសុវត្ថិភាពឡើងវិញនោះ យើងក៏គួរតែអាចបើកដំណើរការ សាលារៀនឡើងវិញបានដូចគ្នាដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top